កម្លាំងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១បានជួបសំណេះសំណាពិភាក្សាការងាររួមគ្នាជាមួយទាហានឈុតខ្មៅថៃទល់មុខភូមិសាស្ត្រ(តាមការស្នើជួបរបស់ភាគីថៃ)
បន្ទាយមានជ័យ÷នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៩និង១៥នាទីព្រឹកកម្លាំងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១បានជួបសំណេះសំណាពិភាក្សាការងាររួមគ្នាជាមួយទាហានឈុតខ្មៅថៃទល់មុខភូមិសាស្ត្រ(តាមការស្នើជួបរបស់ភាគីថៃ) ទីកន្លែង :គោលដៅដើមត្នោតស្ថិត ភូមិសាស្ត្រប៉ុស្តិ៍ការពារព្រំដេនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ ទឹកដីខ្មែរស្ថិតក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សមាសភាពរួមមាន :
ក. ភាគីកម្ពុជា : ដឹកនាំដោយ លោក វរសេនីយ៍ទោ ធិន ធារ៉ា មេបញ្ជាការរងវរៈ៨៩១ និងលោក នាយ នាយរងប៉ុស្តិ៍ ព្រមទាំងមន្ត្រីក្នុងប៉ុស្តិ៍សរុបចំនួន ១១ នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន ក្នុងនោះមានការចូលរួម ពីលោកអនុសេនីយ៍ឯក ដួង សំអូន នាយផ្នែកសេនាធិការ លោកព្រិន្ទបាលឯក សក្កា ចាន់ន័ន្ទ នាយរងក្រុមទី១ អនុសេនាតូចទី២ នៃកងពលតូចថ្មើជើងលេខ៥១
ខ. ភាគីថៃ :កម្លាំងកងអនុសេនាធំលេខ១៣០២ ចំនួន១១នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ទោ ថាវន ប៊ុនផេង មេបញ្ជាការកងរយលេខ១៣០២ ។
ខ្លឹមសារពិភាក្សា និងសំណូមពរ ៖
១-ផ្តោតសំខាន់ស្តីពីការទំនាក់ទំនងល្អបង្ករភាពជិតស្និទ្ធិ រវាងកងកម្លាំងជួរមុខ ភាគីថៃ-កម្ពុជា ដើម្បីពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនជាប់ភូមិសាស្ត្រ
២- សុំអោយមានកិច្ចសហប្រតិបត្តិការទប់ស្កាត់ រាល់បទល្មើសជួញដូរគ្រឿងញៀន
៣- សុំអោយជួយទប់ស្កាត់អាវុធជាតិផ្ទុះ គ្រាប់គ្រប់ប្រភេទ ប្រសិនបើមានឬទទួលពត៌មាន សុំអោយផ្តល់ពត៌មានទៅវិញទៅមក
៤- ទប់ស្កាត់រាល់ពលករធ្លងដែនខុសច្បាប់បើសិនជាមាន ពលករឬប្រជាពលរដ្ឋលួចធ្លង
ដែនចូលទៅក្នុងទឹកដីថៃ បើសមត្ថកិច្ចថៃចាប់បាន សូមអោយផ្តល់ពត៌មានមកកងកម្លាំងនគរបាលការពារព្រំដែនភាគីកម្ពុជា បើចាប់បាននៅចំណុចណា សូមអោយប្រគល់មកកន្លែងនោះវិញ ព្រោះថាភាគីកម្ពុជាមិនអនុញ្ញាតអោយឆ្លងដែនខុសច្បាប់នោះទេ។
៥- សុំជួយអន្តរាគមន៍ រាល់មានបញ្ហាប្រជាពលរដ្ឋឈឺស្កាត់ ជាយថាហេតុណាមួយ ដូចជា ឆ្លងទន្លេ ពស់ចឹក មិនថាយប់ ឬថៃ សុំជួយអន្តរាគមន៍បញ្ជូនទៅព្យាបាលតាមមន្ទីពេទ្យដែលនៅជិតបំផុត
៦- រឿងព្រំដែនបើសិនមានប្រជាពលរដ្ឋ កម្ពុជា ឬ ថៃ បានចាក់ដីចូលអូរព្រំដែន រឺ បាក់ច្រាំងបើសិនជាមាន ត្រូវផ្តល់ពត៌មាន ដើម្បីដោះស្រាយតាមនិតីវិធី ត្រួតពិនិត្យរួមគ្នា និងធ្វើរបាយការណ៍ជូនទៅថ្នាក់ដឹកនាំរៀងៗខ្លួនបន្ត ។
កិច្ចជំនួបពិភាក្សាខាងលើ ភាគីទាំងពី (កម្ពុជា -ថៃ )សំណូមពរដូចគ្នា និងឯកភាពតាមខ្លឹមសាសរខាងលើ ។
សុំណូមពរភាគីថៃ : ស្នើសុំភាគីកម្ពុជា ទៅជំនួបប្រជុំពិភាក្សាការងារខាងទឹកដីថៃវិញដើម្បីទំនាក់
ទំនងរវាងកម្លាំងជួរមុខ និងល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនជុំគ្នា (ម្ខាងអូររាងៗខ្លួន) ។
ភាគីកម្ពុជារាល់ពេលភាគីថៃស្នើសុំជំនួបទំនាក់ទំងកម្លាំងជួរមុខ ភាគីកម្ពុជាបានបញ្ជាក់ថា សុំរាយការណ៍ជូនថ្នាក់ដឹកនាំសិន និងសុំគោលការថ្នាក់ដឹកនាំបន្ត រាល់ជំនួបភាគី (កម្ពុជា-ថៃ ) មុននិងបញ្ចប់ ។
ភាគីទាំងពីបានជូនការដូរ អនុស្យាវរីយ៍ទៅវិញទៅមក ព្រមទាំងបាយសាមគ្គីរួមគ្នានៅគោលដៅដើមត្នោត ។
បានបញ្ចប់សពគ្រប់នៅវេលាម៉ោង ១០ : ៣០ នាទីព្រឹក ក្នុងថៃ្ងដដែល ។
Post a Comment