ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ​ និង​ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

 



(ពោធិសាត់)នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២១ និង៤៥នាទី កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលលកស សហការជាមួយប្រជាការពារ ចេញល្បាតក្នុងភូមិ​សាស្ត្រ​ ដឹកនាំបញ្ជាផ្ទាល់លោកវរសេនីយ៍ឯក កែវ សារិ អអធិការនគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដេីម្បីសួរ​នាំ​នឹងធ្វេីការ​ឆែក​ឆេរ នៅលេីផ្លូវ​លំដីក្រហម ចំណុចខាងក្រោយ​សាលា​បឋមសិក្សា​សុភី ស្ថិតនៅភូមិខ្មារ សង្កាត់លលកស​ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។​ ជាលទ្ធផលបានជនសង្ស័យចំនួន០១នាក់ និងចាប់យកសម្ភារ:វត្ថុតាងដូចខាងក្រោម​ ៖

ជនសង្ស័យដែរបានឃាត់ខ្លួន
១-ឈ្មោះ សំ​ សល់  ភេទប្រុស​ អាយុ២២ឆ្នាំ រស់នៅដំណាក់អំពិលលេី ឃុំ​បាក់​ចិញ្ចៀន​ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់​ ​(ជាមុខសញ្ញាជួញដូរសារធាតុញៀន)

វត្ថុតាងចាប់យកបានរួមមាន​:
១-ម្សៅក្រាមពណ៏សថ្លា សង្ស័យជាសារធាតុញៀនចំនួន​ ០៤​កញ្ចប់តូច​ (សាច់ថ្នាំ​សុទ្ធ​ទម្ងន់​  ០.៣៧ក្រាម​)
២-ទូរស័ព្ទដៃចំនួន០២គ្រឿង​ (ម៉ាកIPhone 7plus នឹងមួយ​គ្រឿងទៀត​ម៉ាក​Nokia ចុចពិល)
៣-ម៉ូតូចំនួន០១គ្រឿង​ ម៉ាកវីន័រ ពណ៌ក្រហមលាយបៃតង​

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការនិតិវិធី​ ។


Powered by Blogger.