នគរបាលក្រុងប៉ោយប៉ែតបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យចំនួន 6 នាក់និងរើសកូនវត្ថុតាងថ្នាំញៀន 10 កូនថង់

 



បន្ទាយមានជ័យ÷ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ឯកព្រហ្មពិសិដ្ឋបានធ្វើការ

ឃាត់ខ្លួនជនសង្ស័យ៦នាក់ពីបទចែកចាយនិងប្រើប្រាស់គ្រឿងញៀនដោយរឹបវត្ថុតាងថ្នាំញៀន១០ថង់តូចនឹងបានបញ្ចូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ។




លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់ខ្លួនចំនួន៦នាក់មាន១.ឈ្មោះ ភោគ តុលា ភេទប្រុសអាយុ២០ឆ្នាំ ២.ឈ្មោះ ចាន់ មេសា ភេទប្រុសអាយុ២២ឆ្នាំ ៣.ឈ្មោះ ចិន វីរៈ ភេទប្រុសអាយុ២៨ឆ្នាំ ៤.ឈ្មោះ លី ឈី ភេទប្រុសអាយុ១៤ឆ្នាំ ៥.ឈ្មោះ វ៉ាង លៀង ភេទប្រុសអាយុ១៥ឆ្នាំ ៦.ឈ្មោះ តែន តារ៉ា ភេទប្រុសអាយុ៣០ឆ្នាំដែលរស់នៅក្រុងប៉ោយប៉ែត។




លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងជំនាញបានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៦នាក់និងដកហូតគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន១០ថង់តូចដែលបង្ក្រាបកាលពីថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៤នៅចំណុចផ្សារអគារថ្មីស្ថិតភូមិ.សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។



លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់និងវត្ថុតាងគ្រឿងញៀនត្រូវបាននាំយកធ្វើតេស្តរកឃើញប្រើប្រាស់សាធាតុញៀនទាំង៦នាក់ក្រោយសាកសួរតាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់៕






Powered by Blogger.