សិក្ខាសាលាស្ដីពីបញ្ញាសិប្បនិម្មិត AI សម្រាប់ជីវភាពប្រចាំថ្ងៃ...!

 



បន្ទាយមានជ័យ÷នៅថ្ងៃសៅរ៍ ៦ កើតខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែសីហាឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្ត និងឯកឧត្តម លីសុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានអញ្ជើញជា អធិបតិយភាពក្នុងកម្មវិធីសិក្ខាសាលាស្ដីពីបញ្ញាសិប្បនិម្មិត AI សម្រាប់ជីវភាពប្រចាំថ្ងៃ ដែល រៀបចំឡើងដោយផែនសហគ្រិនវ័យក្មេង ដោយមានការសហការណ៍ ចូលរួមដោយ រដ្ឋបាលខេត្ត  នឹងសភាពានិជ្ជកម្មខេត្តបន្ទាយមានជ័យ ។



ដោយមានការចូលរួមពីសំណាក់សហគ្រិន មន្ទីរអង្គភាពពាក់ព័ន្ធមន្ត្រី នៃរដ្ឋបាល ទាំង៩ស្រុក-ក្រុង ក្នុងខេត្តបន្ទាយមានជ័យសរុបជាង២៤៤នាក់។



បញ្ញាសិប្បនិម្មិត AI សម្រាប់ការអប់រំនិងការងារបញ្ញាសិប្បនិម្មិត AIសម្រាប់អាជីវកម្ម គឺជាតម្រូវការចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ ដែលមនុស្សត្រូវការវាជាចាំបាច់ បញ្ញាសិប្បនិម្មិត (Ai) សម្រាប់ ការអប់រំ នឹងប្រកបការងារ។



ឯកឧត្តម លន់វាសនា បានថ្លែងថា÷បច្ចុប្បន្ននេះគឺជាសម័យបច្ចេកវិទ្យាទំនើបបើបើយើងមិនព្រមអភិវឌ្ឍន៍ខ្លួនឲ្យតាមទាន់សម័យកាលនោះទេ គឺយើងពិតជាមានការលំបាកក្នុងការប្រកបអាជីវកម្មក៏ដូចជាប្រកបកិច្ចការងាររដ្ឋបាលផ្សេងៗ។ក្នុងនោះដែរលោកក៏បានថ្លៃកោតសរសើរដល់អភិបាលខេត្តបន្ទាយមានជ័យគឺឯកឧត្តមអ៊ុំរាត្រីដែលបាននាំយកបច្ចេកវិទ្យាថ្មី AI នេះមកសុខាសាលាដើម្បីផ្ដល់ចំណេះដឹងដល់មន្ត្រីរាជការនៃរដ្ឋបាលខេត្តនិងក្រុងស្រុកឲ្យពួកគាត់កាន់តែមានសមត្ថភាពក្នុងការប្រើបច្ចេកវិទ្យាថ្មីនេះដើម្បីបំពេញភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពស្របតាមយុទ្ធសាស្ត្របច្កោណរបស់រាជរដ្ឋាភិបាលចំណុចទី 5 គឺបច្ចេកវិទ្យា។




ឯកឧត្តម អ៊ុំរាត្រី អភិបាល ខេត្ត បន្ទាយមានជ័យបានលើកឡើងថា÷ដោយស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ របស់ រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់ទៅលើបច្ចេកវិទ្យានោះលោកក៏បានខិតខំប្រឹងប្រែងដើម្បីបើកសិក្ខសាលាផ្តល់ឱកាសអោយមន្ត្រី រាជការទាំង ៩ស្រុក-ក្រុងបានសិក្សា និងយកកម្មវិធីនេះទៅប្រើប្រាស់ដើម្បីសម្រួលកិច្ចការបាបច្រើននឹងងាយស្រូល។ព្រោះបញ្ញាសិប្បនិម្មិត AIនេះប្រៀបដូចជាជំនួយការរបស់យើងម្នាក់ដែលជួយយើងគ្រប់កិច្ចការដោយគ្នានការរអ៊ូរទាំនោះឡើយ។

ក្រោយពីគ្រូនិទ្ទេសបានឡើងធ្វើបទបង្ហាញពីគុណសម្បត្តិរបស់បច្ចេកវិទ្យា AI ដោយធ្វើបទបង្ហាញពីកម្មវិធីផ្សេងៗដែលអាចឲ្យសិក្ខាកាម ដោនឡូតទាញអែបមកប្រើប្រាស់និងកម្មវិធីផ្សេងៗដែលបម្រើកិច្ចការងារអាជីវកម្មក៏ដូចជាការងាររដ្ឋបាលរួចមកនោះ។

ជំនួសមុខឲ្យឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តមលីសុវណ្ណារិទ្ធអភិបាលរងខេត្ត បានថ្លែងថា÷កម្មវិធីAI នឹងមិនជំនួសមនុស្សទប៉ុន្តែមនុស្សដែលចេះប្រើ AIនឹងជំនួសមនុស្សដែលមិនចេះប្រើ AI ព្រោះសម័យនេះគឺមិនថាតែ ទីក្រុងឬជនបទនោះឡើងគឺគេតែងប្រើប្រាស់ បច្ចេកវិទ្យាយ៉ាងហោចណាស់ក៏ប្រើស្មាតហ្វូនដែរក្រោយពីបានសិក្សាអស់រយៈពេលមួយថ្ងៃនេះលោកសង្ឃឹមថាសិកាមដែលបានចូលរួមក្នុងសិក្ខាសាលាដ៏មានតម្លៃនៃថ្ងៃនេះនឹងយកចំណេះវិជ្ជានេះទៅបំពេញភារកិច្ចនៅក្នុងអង្គភាពរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរចំណែកអាជីវករដែលប្រកបអាជីវកម្មក្រោយពីបានក្រេបជញ្ជក់យកជំនាញនៃកម្មវិធី AIនេះទៅប្រកបមុខរបរកាន់តែរីកចម្រើនថែមទៀត៕










Powered by Blogger.