ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាព និងទទួលស្វាគមន៍ប្រតិភូក្រសួងទេសចរណ៍....!
បន្ទាយមានជ័យ÷នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៥:៣៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាព និងទទួលស្វាគមន៍ប្រតិភូក្រសួងទេសចរណ៍មួយក្រុម ដឹកនាំដោយឯកឧត្ដម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងអ្នកឧកញ៉ា លាង ពៅ សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីបម៉ុង ដែលបានចុះមកត្រួតពិនិត្យស្ថានការទូទៅនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីតម្រាយផ្លូវត្រៀមទទួលក្បួនរថយន្តទេសចរអន្តរជាតិ ដែលត្រឡប់មកពីចូលរួមព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ខាងមុខតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
ជាមួយគ្នានេះដែរប្រតិភូក៏បានជួបប្រជុំសំណេះសំណាលជាមួយមន្ត្រីជំនាញដើម្បីសិក្សាស្វែងយល់អំពីនីតិវិធីក្នុងការបំពេញបែបបទជូនក្បួនរថយន្តភ្ញៀវទេសចរណ៍ផងដែល។
ប្រតិភូបានអញ្ជើញត្រឡប់ទៅវិញនាវេលាម៉ោង១៦:៣៥នាទីថ្ងៃដដែលប្រកបដោយសុវត្ថិភាព ។
Post a Comment