ជនជាតិឥណ្ឌូនេស៊ី២ក្រុមជាង១០នាក់បានវ៉ៃគ្នាផ្អើលទាំងកណ្តាលយប់ត្រូវបានសមត្តកិច្ចចុះអន្តរាគមន៍និងឃាត់ខ្លួនជាង១០នាក់....!

 



បន្ទាយមានជ័យ៖ជនជាតិឥណ្ឌូនេស៊ី២ក្រុមជាង១០នាក់បានវ៉ៃគ្នាផ្អើលទាំងកណ្តាលយប់ត្រូវបានសមត្តកិច្ចចុះអន្តរាគមន៍និងឃាត់ខ្លួនជាង១០នាក់ដែលកើតឡើងយប់រំលងអាទ្រាធចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នៅចំណុចហាងផឹកស៊ីមួយកន្លែងស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ប្រជាពលរដ្ឋប្រាប់ថា៖នៅយប់រំលងអាទ្រាធនៅចំណុចហាងផឹកស៊ីរបស់ជនជាតិឥណ្ដូនេស៊ី១កន្លែង មានជនជាតិឥណ្ឌូនេស៊ី២ក្រុមជាង១០នាក់បានប្រើហឹង្សាដេញវ៉ៃគ្នាទៅវិញទៅមកដោយខ្លៈយកដបស្រាគបគ្នានិងស្រែកឡូឡាដែលអាចមានអ្នករងរបួសព្រោះមានសម្មភាពវ៉ៃគ្នាទៅវិញទៅមកបណ្តាលប្រជាពលរដ្ឋជិតខាងមានការភ័យក្លាចហើយភ្លាមៗឃើញកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះអន្តរាគមន៍ឃើញមានឃាត់ខ្លួនមិនតិចជាង១០នាក់ត្រូវបានដឹកចេញទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។


លោកវរៈសេនីយ៍ត្រី ប៊ុន ឆៃដែន មេប៉ុស្តិ៍នគរបាលសង្កាត់អូរជ្រៅបានប្រាប់ថា៖នៅពេលដែលមានជនបរទេសដែលស្គាល់ជាជនជាតិឥណ្ឌូនេស៊ីបានផឹកស៊ីឈ្លួសប្រកែកគ្នាហើយប្រើហឹង្សាវ៉ៃគ្នាកម្លាំងនគរបាលប៉ុស្តិ៍បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះអន្តរាគមន៍ហើយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាននាំខ្លួនជនបរទេសដែលបង្កហឹង្សាទៅសួរនាំ។


លោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ក្រោយចុះអន្តរាគមន៍ដែលជនបរទេសប្រើហឹង្សាវ៉ៃគ្នាទៅវិញទៅបណ្តាលមានអ្នករងរបួសដែលជាជនជាតិឥណ្ដូនេស៊ី២ក្រុមជាង១០នាក់បង្កហឹង្សាវ៉ៃគ្នាត្រូវបានឃាត់ខ្លួនចំនួន១១នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតហើយពេលនេះកម្លាំងជំនាញកំពុងធ្វើការសាកសួរ។



លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ជនជាតិបរទេសដែលជាជនជាតិឥណ្ឌូនេស៊ីដែលប្រើប្រើហឹង្សាវ៉ៃទៅលើជនជាតិឥណ្ឌូនេស៊ីគ្នាមានអ្នករងរបួសហើយកម្លាំងបានចុះអន្តរាគមន៍បាននាំខ្លួនជាង១០នាក់កម្លាំងជំនាញកំពុងធ្វើការសាកសួរនៅឡើយទេ៕








Powered by Blogger.