រថយន្តក្នុងក្បួនប្រតិភូរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជនបុកជាមួយរថយន្តបែនដឹកដីនៅក្រុងសិរីសោភ័ណបង្ករបួស២នាក់,ម្នាក់ជាពិធីការរបស់ឯកឧត្តមជា សុមេធី ..!

 



ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣៦នាទីរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៥៦ ចំណុចខាងត្បូងសាលាក្រុងជាង៣០០ម៉ែត្រក្នុងភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។



បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកដីពាក់ស្លាកលេខ ភ្នំពេញ 3 A 8297 បានធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅពីជើងមកត្បូងមកដល់ចំណុចកើតហេតុក៏រេចង្កូតមកឆ្វេងចូលកន្លងផ្លូវរថយន្តចច្រាសទិសគ្នាក៏បានបុករថយន្តស្តារិចពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2CC1828 បណ្ដាលឲ្យមនុស្ស
៤នាក់នៅក្នុងរថយន្តម៉ាកហ៊ីយាន់ដាយស្តារា(Hyundai Staria) រងរបួសធ្ងន់និងស្រាល
១/ឈ្មោះគឹម វ៉ាន់ឆៃភេទប្រុស អាយុ៣០ឆ្នាំប្លាយបានរងរបួសស្រាលជាអ្នកបើកបររថយន្ត។
ក្នុងនោះលោកស្រីជា គឹមធិបតី អាយុខ្ទង់ជាង២០ឆ្នាំ ជាក្មួយស្រីនិងជានាយិការពិធីការលោកជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារ បានរងរបួសធ្ងន់ត្រង់ជង្គង់និងម្នាក់ទៀតឈ្មោះជា ស្រីណែត ជាក្រុមការងារ បានរងរបួសស្រាល ។
ជនរងគ្រោះរបួសត្រូវបានក្រុមការងារក្នុងក្បួនប្រតិភូដឹកយកទៅសង្គ្រោះ ព្យាបាលបឋមដំបូងនៅគ្លីនិកទេវិន្តរក្សាសុខ ក្រុងសិរីសោភ័ណ មុននឹងដឹកបន្តទៅមន្ទីរពេទ្យ។


ចំណែកតៃកុងរថយន្តដឹកដីទំនងជាគ្មានរងរបួសទេហើយបានរត់គេចខ្លួនពីកន្លែងកើតហេតុភ្លាមៗតែម្តង។
នៅកន្លែងកើតហេតុគេឃើញមានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងកម្លាំងអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណបានចុះមកកាន់កន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍ត្រួតពិនិត្យនិងធ្វើការវាស់វែងទៅតាមលក្ខណៈបច្ចេកទេសនិងបាននាំយករថយន្តទាំងពីរគ្រឿងខាងលើយកទៅរក្សាទុកស្នងកា
រដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។



សូមបញ្ជាក់ថា ក្បួនរថយន្តប្រតិភូលោកជា សុមេធី.រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទារ បានធ្វើដំណើរទៅកាន់ភូមិពង្រសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដើម្បីធ្វើកម្មវិធីប្រគល់ផ្ទះ១ខ្នងដល់គ្រួសារអតីតយុទ្ធជននិងចែកអំណោយដល់ពលរដ្ឋមួយចំនួន។
ពីធីនោះ មានការអញ្ជើញចូករួមពីសំណាក់លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យផងដែរ ។



តមក ប្រតិភូនេះ ត្រូវបន្តដំណើរទៅក្រុងសិរីសោភ័ណនិងប៉ោយប៉ែត ដើម្បីរងចាំធ្វីពិធីប្រាកាសសមាសភាពសាខាមូលនិធីជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនិងសំណេះសំណាលជាមួយមន្ត្រីរាជការនិងថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ចខេត្ត,សាខាមូលនិធីជាតិជំនួយសង្គមនិងសាខាមូលនិធីជពិការខេត្តបន្ទាយមានជ័យ នៅមន្ទីរនិងនៅមណ្ឌលសំចត ក្រុងប៉ោយប៉ែតផងដែ ៕






Powered by Blogger.