ពិធីបញ្ចុះបឋមសិលាសាងសង់សួនតេជោសន្តិភាព ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ÷ ថ្ងៃពុធ ១០ កើត ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម ប្លែកវ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សួនតេជោសន្តិភាព ដែលរៀបចំធ្វើឡើងនៅមាត់ស្ទឹងសិរីសោភ័ណ្ឌស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈ ព្រះ
តេជគុណមេគុណខេត្តទាំងពីរគណៈ អស់លោកលោកស្រី ជាអភិបាលរង ខេត្ត លោកលោកស្រី ជាប្រធាន អនុប្រប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធ លោកលោកស្រី ជាអភិបាល អភិបាលរងក្រុង កងកម្លាំងទាំង៣ លោកមេឃុំចៅសង្កាត់លោកមេភូមិនិងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
សួនតេជោសន្តិភាពនេះមានប្រវែង ២៥០ ម៉ែត្ររបតាមដងស្ទឹងព្រះពន្លា ក្នុងនោះមានសាងសង់ស្តូប ៣០គុណ២៦ម៉ែត្រ កំពស់៩.៣៣ម៉ែត្រអមដោយសួនច្បា ដោយចំណាយថវិការបស់ឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យផ្ទាល់តែម្ដង។
បញ្ជាក់ផងដែរថា÷កន្លងមកនៅចំណុចខាងលើនេះគឺមានភាពស្មុគស្មាញដោយសារតែបងប្អូនប្រជាពលរដ្ឋបានមកតាំងលំនៅឋានយ៉ាងអាណាធិបតេយ្យនៅតាមដងស្ទឹងតែក្រោយពីមានការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុងសិរីសោភ័ណ្ឌនិងអភិបាលខេត្តបន្ទាយមានជ័យផងនោះក៏បានដោះស្រាយបញ្ហានេះរួចរាល់និងបានរៀបចំសណ្ដាប់ធ្នាប់នៅតាមដងស្ទឹងសិរីសោភ័ណ្ឌឱ្យកាន់តែល្អប្រសើរហើយនេះជាសមិទ្ធផលថ្មីមួយសម្រាប់ខេត្តបន្ទាយមានជ័យក្នុងចំណោមសមិទ្ធផលជាច្រើនទៀតដែលជាកិច្ចខិតខំប្រឹងប្រែងរបស់លោកអភិបាលខេត្តបន្ទាយមានជ័យដើម្បីរៀបចំសោភ័ណភាពសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដើម្បីមកទស្សនាខេត្តបន្ទាយមានជ័យនិងជាសួនសម្រាប់ឲ្យប្រជាពលរដ្ឋយើងបានដើរលំហែរនិងហាត់ប្រាណដើម្បីសុខភាពផងដែរ។
Post a Comment