បើកវគ្គសិក្សាផ្នែកអគ្គិសនីជំនាញការដំឡើងបណ្ដាញអគ្គិសនីក្នុងអាគារ ... !
បន្ទាយមានជ័យ÷ នាព្រឹកថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២៤នេះឯកឧត្តមកែសួនសុភាពអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកែគឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យនិងជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្របានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គសិក្សាផ្នែកអគ្គិសនីជំនាញការដំឡើងបណ្ដាញអគ្គិសនីក្នុងអាគារ ដែលពិធីនេះរៀបចំដោយ មន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ។
នៅ អាគារវិជ្ជាជីវៈវិទ្យាល័យស្វាយចេកស្ថិតនៅក្នុង
១ភូមិស្ទឹង ឃុំរលួសស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឈូប៊ុនរឿនប្រធានមន្ទីរអប់រំយុវជន និងកីឡាអង្គការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈអាស៊ី អស់លោកលោកស្រីជាក្រុមប្រឹក្សានឹងគណៈអភិបាលស្រុកស្វាយចេកលោកគ្រូអ្នកគ្រូនិងសិក្សានុសិស្សសិក្ខាកាមចូលរួមយ៉ាងច្រើនកុះករ។
លោកឈូប៊ុនរឿនប្រធានមន្ទីរអប់រំយុវជននិងកីឡាបានថ្លែងថា៖ សម្រាប់វិទ្យាល័យស្វាយចេក យើងមានសិស្សចំនួន ៧៧នាក់ក្នុងនោះសិស្សស្រីចំនួន ២៩ នាក់ និងមកពីសហគមន៍ចំនួន ៦នាក់ដែលសរុបទាំងអស់មានចំនួន ៨៣ នាក់ដែលកំពុងរៀនជំនាញ
ផ្នែកអគ្គិសនីជំនាញការដំឡើងបណ្ដាញអគ្គិសនីក្នុងអាគារ។
លោកបានបន្តឲ្យដឹងទៀតថា÷ដោយស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈផ្ដល់ចំណេះឲ្យគាត់មានជំនាញដើម្បីមានចំណូល ក្នុងនោះឯកឧត្តមកែគឹមយ៉ាន ក៏បានខិតខំប្រឹងប្រែងផ្ដល់នូវអគារបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមកទល់នឹងពេលនេះយើងបានសាងសង់នៅតាមសាលារៀនជាពិសេសវិទ្យាល័យ ដូចជាវិទ្យាល័យសម្ដេចឪវិទ្យាល័យជប់វារីនិងវិទ្យាល័យស្វាយចេក ដោយសហការជាមួយអង្គការមជ្ឍមណ្ឌលបណ្ដុះបណ្ដាលបណ្ដុះបណ្ដាលវិជ្ជាជីវៈអាស៊ី ដោយមានការបណ្ដុះបណ្ដាល ផ្នែកអគ្គិសនីផ្នែកកុំព្យូទ័រនិងផ្នែកកសិកម្ម។
ជាចុងបញ្ចប់ ឯកឧត្តម កែសួនសុភាព បានថ្លែងលើកទឹកចិត្តដល់សិក្សានុសិស្សដែលជាកូនកសិករក្រីក្រ ហើយចូលសិក្សាជំនាញដើម្បីបានចំណូលសម្រាប់ចិញ្ចឹមគ្រួសារនេះថ្ងៃអនាគត។ចៀសវាងយកពេលវេលាទៅប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗ
ឬក៏ចូលរួមសកម្មភាព ជនខិលខូចមួយក្តាប់តូចដែលមានបំណងចង់ បង្កចលាចល ប្រឆាំងរាជរដ្ឋាភិបាលក្នុងការដាក់បញ្ចូល ខេត្តទាំង ៤ទៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណដែលកំពុងផ្ទុះឡើងនាពេលថ្មីៗនេះ ឯកឧត្តមបញ្ជាក់ថាសកម្មភាពនេះគឺមិនបានធ្វើឲ្យប្រទេសជាតិរីកចម្រើនឬក៏ជីវភាពគ្រួសាររបស់បងប្អូនបានធូរធាននោះឡើយ។
ក្នុងនោះដែក៏មានចែកសម្ភារៈអគ្គិសនីដល់លោកគ្រូផ្នែកអគ្គិសនីនិងសារុងនិងថវិកាជូនដល់អ្នកចូលរួមផងដែរ៕
Post a Comment