លោក ស្រេង សុខាអភិបាលនៃគណៈអភិបាលស្រុកបាណន់បានចុះពិនិត្យផ្លូវមួយខ្សែប្រវែង ១៧ គីឡូម៉ែត្រស្ថិតក្នុងតំបន់ប្រឡាយបឹងក្រសាលក្នុងឃុំស្នឹង
(បាត់ដំបង)ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ លោកស្រេងសុខាអភិបាលនៃគណៈអភិបាលស្រុកបាណន់និងក្រុមការងារជំនាញមន្ទីរការិយាល័យស្រុកបានចុះពិនិត្យផ្លូវបឹងក្រសាល(ប្រឡាយបឹងក្រសាល) ឃុំស្នឹង ប្រវែង ១៧ គីឡូម៉ែត្រ ដែលគ្រោងនឹងស្ថាបនាផ្លូវក្រាលកៅស៊ូក្នុងពេលឆាប់ៗ ខាងមុខនេះ។
ផ្លូវនេះមានទំហំទទឹង ៣០ម៉ែត្រ ស្ថាបនាផ្លូវបាតក្រោម ១៥ម៉ែត្រ កម្ពស់ ០,៥០ម៉ែត្រ ក្រាលកៅស៊ូ ៨ម៉ែត្រ និងត្រូវរុះរេីស្ពាន-លូទាំងអស់ប្តូរថ្មី ព្រមទាំងថែមលូប្រអប់២កន្លែងទៀត ចាប់ពីផ្លូវជាតិលេខ៥៧ ទៅភ្ជាប់នឹងផ្លូវបួនជួរ។
ក្នុងនោះផងដែរលោកស្រេង សុខាអភិបាលនៃគណៈអភិបាលស្រុកបាណន់
សូមអំពាវនាវដល់ក្រុមហ៊ុនអគ្គីសនីដែលពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលមាន សង់រោង រាន លក់ដូរនិងមានទីលំនៅអមសងខាងផ្លូវនេះ សូមសហការចូលរួមរុះរេី រំកិលថយដេីម្បីទទួលយកនូវសមិទ្ធិផលថ្មីដេីម្បីជាប្រយោជន៍យេីងទាំងអ់សគ្នា ។
Post a Comment