ពិធីបិទវគ្គសិក្សាជំនាញអគ្គិសនីនៅក្នុងវិទ្យាល័យជប់វារីស្រុកព្រះនេតព្រះ
បន្ទាយមានជ័យ÷នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមគឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យនិងជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្របានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គជំនាញអគ្គិសនីដែលប្រព្រឹត្តទៅនៅក្នុងវិទ្យាល័យជប់វារី ស្ថិតនៅក្នុងឃុំជបវារីស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យ។
ដែលមានការអញ្ជើញចូលរួមពីសំណាក់ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសមាជិកព្រឹទ្ធសភា រដ្ឋសភាអភិបាលនិងអភិបាលរងខេត្ត លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាអង្គការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈអាស៊ី អស់លោកលោកស្រីជាក្រុមប្រឹក្សានឹងគណៈអភិបាលស្រុកព្រះនេត្រព្រះលោកគ្រូអ្នកគ្រូនិងសិក្សានុសិស្សសិក្ខាកាមចូលរួមយ៉ាងច្រើនកុះករ។
ឯកឧត្តម យឹមសំណាង អភិបាលរងខេត្ត
បន្ទាយមានជ័យ ឡើងអានរបាយការណ៍ ស្វាគមន៍
ដោយបានលើកឡើងថា÷ដោយអនុវត្តន៍ ស្របតាម
យុទ្ធសាស្ត្រ បញ្ចកោណ របស់រាជ រដ្ឋាភិបាល អណត្តិទី៧ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបើកកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ។
សម្រាប់ បណ្តា ក្រុង ស្រុកទាំង៩ក្នុងខេត្តបន្ទាយមានជ័យឯកឧត្តម កែ គឹមយ៉ាន បានជួយ ផ្តល់ នូវអគារបណ្ដុះបណ្ដាលវិជ្ញាជីវៈ ដែលបានសហការណ៍ជាមួយអង្គការបណ្ដុះបណ្ដាលវិជ្ជាជីវៈអាស៊ីបានបើកវគ្គ បណ្តុះ បណ្តាល ជំនាញសំណង់អគ្គិសនី កសិកម្មនិងកុំព្យូទ័រ។
ហើយសក្ខាកាមដែលរៀនវគ្គជំនាញអគ្គិសនីអស់រយៈពេល៣ខែសិក្ខាកាមសរុបទាំងអស់ចំនួន២៩នាក់ក្នុងនោះសិស្សស្រី១១នាក់សិស្សប្រុស៨និងបុរសមកពីសហគមន៍១០នាក់ជាចុងក្រោយ ឯកឧត្តម កែគឹមយ៉ាន បានថ្លែងកោតសសើរ ដល់ ក្មួយៗ សក្ខាកាមដែលបានប្រឹងប្រែងក្រេបជញ្ជក់យកចំណេះជំនាញដែលទទួលបានសញ្ញាប័ត្រ នាថ្ងៃនេះ សង្ឃឹមថានឹងយកប្រើប្រាស់ប្រកប របរចិញ្ចឹមជីវិត្ត បានយ៉ាងស្រួល ទោះបី ចេញទៅ ធ្វើការនៅក្រៅប្រទេសក៏គេត្រូវការកម្មករជំនាញផងដែរ។
ឯកឧត្តម កែគឹមយ៉ាន បាន បន្តទៀតថា÷ក្រៅពី យើងបាន សហការណជាមួយ អង្គរការបណ្ដុះបណ្ដាលវិជ្ជាជីវៈអាស៊ីបានបើកវគ្គ បណ្តុះ បណ្តាល ជំនាញនៅតាមសាលាទូទាំងខេត្តហើយនោះថ្មីៗនេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកគោលដៅនៃការបណ្ដុះបណ្ដាលដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យដោយមានជំនាញទាំង ១០
ក្នុងនោះមានសំណង់អគ្គិសនីថាមពលអេឡិចត្រូនិចបរិក្ខារត្រជាក់និងកំដៅ កម្មន្តសាល មេកានិចទូទៅមេកានិចរថយន្ត ទេសចរណ៍សេវាកម្ម កសិកម្មនិងឧស្សាហកម្ម ធុរកិច្ចនិងព័ត៌មានវិជ្ជាផងដែរ។
ហើយកម្មវិធីនេះបានលើកទឹកចិត្តដល់យុវជនដែលមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យទូទាំងប្រទេសចូលរៀនដោយមិនបង់ថ្លៃនិងទទួលបានប្រាក់ឧបត្ថម្ភក្នុងអំឡុងបណ្ដុះបណ្ដាលផងដែរ។
ទោះជាយ៉ាងណាក្រោយបញ្ចប់កម្មវិធី ក៏មានចែកសម្ភារៈដល់ លោកគ្រូ បច្ចេកទេស និងអ្នកចូលរួម៧៣៧នាក់ក្នុងម្នាក់ៗទទួលបានសារុង១ថវិការ១០០០០រៀល៕
Post a Comment