ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខនិងសម្តែងការអរគុណចំពោះកងកម្លាំងចម្រុះក្នុងការរុរកឧទ្ធម្ភាចក្រដែលបានធ្លាក់ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់កន្លងមក
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី០២ខែសីហាឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះជួបសំណេះសំណាលនិងសម្តែងការអរគុណចំពោះដល់កងកម្លាំងចម្រុះនៃរដ្ឋបាលខេត្តពោធិ៍សាត់ ដែលខិតខំស្វែងរុករកឧទ្ធម្ភាចក្រដែលបានធ្លាក់ក្នុងព្រៃជួរភ្នំក្រវាញកាលពីថ្ងៃទី១២កក្តដាឆ្នាំ២០២៤កន្លងទៅនេះ ហើយកម្លាំងចម្រុះបានសហការជាមួយកម្លាំងក្រសួងការពារជាតិរុករកឃើញកាលពីថ្ងៃទី២៩ខែកក្តដានៅចំណុចភ្នំយ៉ងយៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានបញ្ចប់បេសកកម្មរបស់ខ្លូនប្របកដោយស្មារតីយកចិត្តទុកដាក់និងសកម្មបំផុត។ ពិធីសំណេះសំណាលនេះធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្ពពោធិ៍សាត់ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ខូយ រីដា អភិបាលខេត្តនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងអភិបាលរងខេត្ត គណៈស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងក្នុងឱកាសនេះថា ឯកឧត្តម ពិតជាសរសើរដល់ថ្នាក់ដឹកនាំ ឯកឧត្តមអភិបាលខេត្ត លោកស្នងការ និងកងកម្លាំង ទាំងអស់ដែលចូលរួមអស់ពីកម្លាំងកាយចិត្ត ក្នុងបេសកកម្មសហការចុះរុករក ឧទ្ធម្ភាចក្រនិងអាកាសយានិក ដែលបានបាត់ខ្លួន បានទទួលជោគជ័យ ។ ឯកឧត្តម ឧប្បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ស្នងការដ្ឋានត្រូវពង្រឹងរចនាសម្ព័ន្ធនិងតួនាទីភារកិច្ច ពង្រឹងការផ្តល់ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុត្រូវផ្តល់អត្តសញ្ញាណបណ្ណត្រួតពិនិត្យការបែងចែកតួនាទីភារកិច្ច ក្នុងអង្គភាព ទន្ទឹមនេះត្រូវយកចិត្តទុកលើបញ្ហាបទល្មើសគ្រឿងញៀន និង គ្រប់គ្រងមុខសញ្ញាគ្រឿងញៀន ក្នុងពន្ធនាគារ បង្ក្រាបបទល្មើសជួញដូរមនុស្ស អនុវត្តន៍អោយបានតឹងរឹងលើការត្រួតពិនិត្យគ្រោះថ្នាក់ចរាចរណ៍ និងបង្ក្រាបសកម្មភាពក្មេងទំនើង ជាពិសេសរក្សា ការពារឲ្យខាងតែបាន នូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ក្នុងមូលដ្ឋាន ។
ក្នុងពិធីសំណេះសំណាលនេះដែរឯកឧត្តម បានប្រគល់អំណោយជាថវិកាឧបត្ថម្ភ ចំនួន១៤០០០ដុល្លា ដល់កម្លាំងចំនួន១៤០នាក់ ក្នុងមួយនាក់១០០ដុល្លាសហរដ្ឋអាមេរិក ៕
Post a Comment