ប្តីតិរច្ឆានខឹងប្រពន្ធទៅដុ-តផ្ទះខ្លួនចោលឆេះខ្ទេចនៅស្រុករតនមណ្ឌលត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់៖

 


 (បាត់ដំបង)នៅថ្ងៃទី៣១ខែសីហាឆ្នាំ២០២៤ នេះសមត្ថកិច្ចន គរបាលស្រុករតនមណ្ឌល​ ឃា-ត់ខ្លួនបុរសម្នាក់បន្ទាប់ពីបានដុ-តផ្ទះខ្លួនឯងចោល​ដែលកំពុងរស់នៅជាមួយឪពុក ព្រោះតែខឹងនឹងប្រពន្ធរបស់ខ្លួន។



អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ ដា ញ់អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនី​យ៍ឯក​ សន​ និល​ អធិការនគរបាលស្រុករតនមណ្ឌលដឹកនាំកម្លាំងឃា​ត់ខ្លួនឈ្មោះ អុក កូរ៉ា ភេទប្រុស អា​យុ២៩ឆ្នាំរស់នៅចំណុចក្រុមទី​០៩ភូមិអូរល្មូន ឃុំផ្លូវមាស ស្រុ​ករតនមណ្ឌ ខេត្តបាត់ដំបង​នាំមកកាន់អធិការដ្ឋាននគរបាលស្រុក​ សាកសួរ បន្ទាប់ពីបានដុ-តផ្ទះខ្លួនឯងមួយខ្នងទំហ៊ំ៧ គុណ២០ម៉ែត្រ ជ​ញ្ជាំងបាំងឈើដំបូលប្រក់ស័ង្កសីដែលផ្ទះនេះខ្លួនគេជាមួយប្រពន្ធកំពុងរស់នៅជាមួយឪពុក ឈ្មោះ អុក គា ភេទប្រុស អាយុ៥៩ ឆ្នាំ​ រស់នៅ ភូមិ​ឃុំខាងលេី៕








Powered by Blogger.