កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ÷នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ឆ្នាំរោងឆស័កព.ស២៥៦៨ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីយភាពក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដែលពិធីនេះរៀបចំឡើងនៅសាលប្រជុំ(ខ)ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាង អយ្យកា លោក អភិបាលក្រុងស្រុក ទាំង៩ អស់លោក លោកស្រី មន្ទីរ អង្គភាព ពាក់ព័ន្ធជាច្រើនរូប។
ដោយកិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ភូមិ-ឃុំមានសុវត្ថភាព និងការបំរើ សេវាសាធារណៈ ជូនពលរដ្ឋក្នុងនោះដែរឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្ត ក៏បានជំរុញអោយ ក្រុងប៉ោយប៉ែតនិងក្រុងសិរិសោភ័ណដែលជាតំបន់ទីប្រជុំជននឹងជាតំបន់ទេសចរណ៍ សម្បូកន្លែងកម្បាន្តច្រើន ទាំងក្លឹបនឹងកាស៊ីណូ និងបង្កប់អនឡាញផង។
១/ ត្រូវតែរឹតបន្តឹងសន្តិសុខអោយបានម៉ឹងម៉ាត់ ទាំងបញ្ហាគ្រឿងញៀនបញ្ហា ចោរកម្ម គ្រប់ប្រភេទ ក្មេងទំនើង នឹងការជួញដូរមនុស្ស និងអាវុធជាតិផ្ទុះនិងគ្រោះថ្នាក់ចរាចរណ៍។
ទី២/គឺការផ្តល់សេវាសាធារណៈជនប្រជាពលរដ្ឋ សូម អោយ ក្រុមកាងារ យើងពន្លឿនសេវាជូន ប្រជាពលរដ្ឋ
ជាពិសេសការធ្វើ អត្តសញ្ញាណប័ណ។
៣សូមអោយ អាជ្ញាធរគ្រប់ក្រុង -ស្រុកត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាបបណ្តោយដងស្ទឹងត្រូវមានការប្រុងប្រយ័ត្នបញ្ហាទឹកជំនន់
៤/ គ្រប់គ្រងជនបរទេស លោកក៏បានជម្រុញអោយនាយករដ្ឋបាលខេត្ត ត្រូវត្រួតពិនិត្យទៅលើ បញ្ហានេះ
ទៅលើក្រុងស្រុកទាំង៩តែម្តង។
លោក ឧត្តមសេនិយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា÷ដើម្បីអនុវត្តគោលការណ៍ ភូមិឃុំសង្កាត់មានសុវត្ថភាពប្រកបដោយប្រសិទ្ធភាពនោះទាល់តែមានការចូលរួមរបស់ អាជ្ញាធរ ស្រុក ក្រុងឃុំសង្កាត់ក្នុងការបំផុសប្រជាពលរដ្ឋ ឲ្យចូលរួមអោយបានច្រើនដើម្បីបញ្រ្ជៀប
អោយពួកគាត់បានយល់អំពីគោលការណ៍ទាំង៧ចំណុច។ក្នុងនោះដែរសមត្ថកិច្ចយើង តែងតែអនុវត្ត បង្រាបរាល់ សកម្មភាព ក្មេងទំនើង ក្រុមបង្ហោះម៉ូតូ បំពាក់ស៊ីម៉ាំងប្រែន ជាពិសេស បញ្ហា គ្រឿងញៀនក៏យើងបន្តបង្ក្រាបដូចភ្លៀងរលឹម។
Post a Comment