ឯកឧត្តមអតិសតិ្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះអង្គធំកម្ពស់ ៩ ម៉ែត្រនៅវត្តថ្មមៀល
(បន្ទាយមានជ័យ)ពិធីបុណ្យពុទ្ធាភិសេក ព្រះពុទ្ធអង្គធំកម្ពស់ ៩ ម៉ែត្រ វត្តថ្មរមៀល
ព្រះពុទ្ធអង្គធំ ដែលមានកម្ពស់ ៩ ម៉ែត្រ ស្ថិតនៅវត្តគិរីរុក្ខារាមថ្មរមៀល ភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើពិធីបុណ្យពុទ្ធាភិសេក ព្រះអង្គធំ នាចុងសប្តាហ៏ កន្លងទៅថ្មីៗនេះ។
ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែសួន សុភី សសុខា លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង លោកជំទាវឧកញ៉ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។ កម្មវិធីបុណ្យពុទ្ធាភិសេកព្រះអង្គធំកម្ពស់ ៩ ម៉ែត្រ នេះក៏បានរៀបចំធ្វើនៅតាមបែបប្រពៃណីព្រះពុទ្ធសាសនានៃយើង។ ព្រះអង្គគ្រូ រ៉េន ស៊ីណាត ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តគិរីរុក្ខារាមថ្មរមៀល បានមានសង្ឃដីការថា ព្រះពុទ្ធអង្គធំនេះគឺសាងសង់ពីស្ពាន់សុទ្ធ ដែលមានកម្ពស់ប្រវែង ៩ ម៉ែត្រ ដាក់គង់នៅលើថ្ម ១ ដុំយ៉ាងធំហើយ បែរព្រះភ័ក្ត្រទៅទិសខាងកើត ក្នុងបរិវេរវត្តថ្មរមៀល ដែលជាវត្តជាប់ និងជើងភ្នំដងរ៉ែក មានព្រៃឈើ ពាសពេញផ្ទៃដីវត្តជាកន្លែង ទេសចរណ៏ធម្មជាតិ មិនចាញ់រមណីយដ្ឋានផ្សេងៗឡើយ។
ព្រះតេជគុណ រ៉េន ស៊ីណាត បានមានសង្ឃដីការបន្តថា ៖ សមិទ្ធផលជាច្រើន ដែលបានកើតឡើង ក្នុងវត្តថ្មរមៀលនេះ គឺបានមកពីសទ្ធាជ្រះថ្លា ពីសំណាក់សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៏ថា ៖ ក្នុងការជួបជុំ ធ្វើពិធីបុណ្យរួមទាំងអស់គ្នា នាឪកាសនេះ គឺអាស្រ័យប្រទេសជាតិយើងមានសុខសន្តិភាព ដោយនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កំពុងបន្តអនុវត្ត នូវគោលនយោបាយ ឈ្នះ ឈ្នះ ព្រមទាំងពង្រឹង សន្តិសុខ ការពារសុខសន្តិភាព ជូនជាតិមាតុភូមិ បន្តគាំទ្រ ការសាងសង់ ព្រែកជីកហ្វូណន តេជោ និងចូលរួមគាំទ្រនូវ សារសំលេង ពិសេសរបស់ សម្តេច តេជោ ហ៊ុន សែន ដែលបាន ថ្លែងពន្យល់បន្ថែម អំពីកិច្ចសហប្រតិបត្តិ ការតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV . DTA ។
ជាចុងក្រោយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រជាពលរដ្ឋ ក៏បាន រាប់បាត្រ ព្រះសង្ឍ ១០៨ អង្គ នាឪកាសនេះផងដែរ។
Post a Comment