សិក្ខាសាលាផ្សព្វផ្សាយស្តីពី បេសកកម្មនៃអាជា្ញធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់មន្ទីនអង្គភាពពាក់ព័ន្ធជុំវិញ ខេត្តបន្ទាយមានជ័យ...!


 


បន្ទាយមានជ័យ៖នាព្រឹកថ្ងៃពុធ ៩ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិតជិននម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌និងជាប្រធានប្រចាំការ អ.ដ.ក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធាន អ.ដ.កអញ្ជើញជា អធិបតីយភាពក្នុង សិក្ខាសាលាផ្សព្វផ្សាយស្តីពី បេសកកម្មនៃអាជា្ញធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់មន្ទីនអង្គភាពពាក់ព័ន្ធជុំវិញ ខេត្បន្ទាយមានជ័យ។



ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្លែកវារីប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម អ៊ុំរាត្រី គណៈនៃគណៈអភិបាលខេត្តបន្ទីរមានជ័យឯកឧត្តមលោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្តអស់លោកលោកស្រីជាប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធអស់លោកលោកស្រីជាអភិបាលអភិបាលរងស្រុកក្រុងទាំង៩ លោក លោកស្រី ជាមេឃុំ ចៅសង្កាត់
កងកម្លាំងទាំង៣។



ក្រោយពី  ឯកឧត្តម អ៊ុំរាត្រី បានអានរបាយការណ៍ ស្វាគមន៍ និងរបាយការ សង្ខេប បានលើកឡើងថា÷
ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់ ប្រមុខរាជរដ្ឋាភិបាល បានបញ្ចប់សង្គ្រាម ហើយប្រែក្លាយតំបន់សមភូមិ ទៅជាតំបន់សេដ្ឋកិច្ចឃើញថា÷ដីធ្លីមានហាងឆេងខ្ពស់ក្នុងនោះបញ្ហាទំនាស់ដីធ្លីក៏កើតមានជាហីហែរតែអាជ្ញាធរយើងបានប្រឹងប្រែងដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការបានជាច្រើនករណីផងដែរ។
ឯកឧត្តម អ៊ុំរាត្រីក៏សូមគាំទ្រនូវយន្តការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការនេះគែពិតជាមានសារសំខាន់ណាស់ក្នុងការបញ្ចប់ទំនាស់នៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតជិននម៉ាលីន បានថ្លែងថា÷ការបង្កើត និងកិច្ចដំណើរការរបស់ អ.ជ.ក.គឺមានចក្ខុវិស័យ ៖ លើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។
ជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្ដី- សារសំខាន់ ៣ ៖បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋានធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ
ដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ការដោះស្រាយវិវាទដោយការសម្រុះសម្រួលផ្សះផ្សា
ធានាបាននូវបរិយាកាសឈ្នះ-ឈ្នះ សម្រាប់គូភាគីវិវាទគឺមានមូលដ្ឋានគ្រិះនៅក្នុង”នយោបាយឈ្នះ-ឈ្នះ”របស់ សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាទន្ទឹមនឹងការប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ - ដំណាក់កាលទី១, សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញនូវវិធានការគន្លឹះជាអាទិភាពចំនួន ៥ ដើម្បីសម្រេចឱ្យចេញជាលទ្ធផលនៅក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះក្នុងនោះ “ការពង្រឹង និងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌” គឺត្រូវបានកំណត់ជាអាទិភាពដ៏សំខាន់មួយក្នុងចំណោមវិធានការគន្លឹះទាំង៥ និងបានប្រគល់ភារកិច្ចនេះជូនក្រសួងយុត្តិធម៌ ក្នុងការរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចការអាទិភាពសំខាន់ចំនួន ៣ ដោយក្នុងនោះ កិច្ចការអាទិភាពទី១ គឺ “ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន”។
ក្នុងន័យនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សរសេរអក្សរកាត់ថា "អ.ដ.ក." ត្រូវបាន
បង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១១២៣/២៣៨១ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣
គឺដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពនិងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ដែលចូលរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌ និងលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ សម្រាប់បុគ្គលគ្រប់រូបនៅមូលដ្ឋាននិងសហគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង តាមរយៈ (១)-ការរក្សាបាននូវចរិតនៃការ
ដោះស្រាយវិវាទក្នុងមូលដ្ឋានស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និង (២)-ការបញ្ចប់វិវាទ ឬការរំលត់វិវាទដែលកើតមាននៅមូលដ្ឋានជាក់ស្តែង សំដៅចូលរួមចំណែកកាត់បន្ថយនូវសំណុំរឿងនៅតាម
សាលាជម្រះក្តីផងដែរ៕














Powered by Blogger.