កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វេីការវិនិច្ឆ័យ លេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិចំនួន៧ ក្នុងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី

 


បន្ទាយមានជ័យ ៖នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២៤ នេះ ឯកឧត្តមលី សុវណ្ណារិទ្ធិ អភិបាល ស្តីទីខេត្ត បន្ទាយមានជ័យបានអញ្ជើញ ជា អធិបតិយភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វេីការវិនិច្ឆ័យ លេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិទាំង០៧ក្នុងឃុំគោកបល្ល័ង្គស្រុកមង្គលបូរី ដែលធ្វេីឡេីងធ្វេីឡេីងនៅ មជ្ឈមណ្ឌល សិក្សាសហគមន៍ ស្ថិតនៅភូមិជេីងចាប ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ 



លោក គឹម សុខៈនិរន្តរ៍ អភិបាលរង នៃគណៈអភិបាលស្រុកមង្គលបូរី បានបញ្ជាក់ ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋចាប់ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្នបានចំនួន ៨ឃុំ មានឃុំបន្ទាយនាង ឫស្សីក្រោក, ឃុំបត់ត្រង់, ឃុំអូរប្រាសាទ, ឃុំភ្នំតូច, ឃុំរហាត់ទឹក, ឃុំចំណោម និងឃុំសឿ ក្រុមការងារបានកំពុងបន្តចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅឃុំគយម៉ែង និងឃុំសំបួរ ហើយក្នុងឆ្នាំ២០២៣កន្លងទៅនេះ ក្រុមការងារបានចុះបញ្ជីដីធ្លីកែសម្រួលពីដីតំបន់២ មកដីតំបន់១ បាន ៧ភូមិក្នុងឃុំសំបួរ និងបានឆ្កៀលដីពីតំបន់៣មកតំបន់២ចំនួន ១០ភូមិ មាន៣ឃុំ ក្នុងនោះឃុំសំបួរ មាន ៨ ភូមិ ឃុំគោកបល្ល័ង្គ មាន០១ភូមិ និងឃុំភ្នំតូចមាន០១ភូមិ ។




ក្នុងឱកាសនោះដែរលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តក៏បានបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានៅអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហារបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបាន បានដាក់ចេញនូវបទបញ្ជាលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស ត្រឹម២០២៥។ លោកបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺដើម្បីបង្កនូវភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទទួលបាននូវកម្មសិទ្ធិកាន់កាប់ដីធ្លីដោយស្រប់ច្បាប់ កាត់បន្ថយនូវជម្លោះវិវាទរវាងព្រំដី។ ដោយនៅក្នុងប្លង់កម្មសិទ្ធិស្របច្បាប់នោះដែរ មានបញ្ជាក់អំពីទិន្នន័យរបស់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដីដោយគ្មាននរណាក្លែងបន្លំបានឡើយ។ 



ព្រមជាមួយគ្នានោះលោក ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយនិងអាជ្ញាធរ នឹងក្រុមការងារចុះវាស់វែង   ដោយត្រូវកំណត់ព្រំប្រទល់ដីឱ្យបានច្បាស់លាស់ ត្រូវត្រៀមនូវឯកសារចាំបាច់ក្នុងការបញ្ចូលទិន្នន័យ មុនឈានដល់ការចេញប័ណ្ណកម្មសិទ្ធជូនបងប្អូន យកទៅប្រេីប្រាស់៕







Powered by Blogger.