កម្លាំងជំនាញ នៃកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញីចុះបង្រ្កាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់

 



(ពោធិសាត់)នៅថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២៤ វេលាម៉ោង ០៩ និង ២៣ នាទី​ ដោយ​អនុវត្ត​តាមបទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ និង​តាម​មតិ​ដ៏​ខ្ពង់ខ្ពស់​របស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់​ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី ដឹកនាំដោយលោក វរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ និងដោយមានការសម្របសម្រួលពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជាអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ករណីរជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុងស្ថិតក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ​ខេត្តពោធិ៍សាត់។



ជនសង្ស័យដែលបានឃាត់ខ្លួន
១-ឈ្មោះ​ សឿន​ សុឺ ភេទប្រុស​ អាយុ ៣៧ឆ្នាំ រស់នៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ​ខេត្តពោធិ៍សាត់។

វត្ថុតាងដកហូតពីជនសង្ស័យរួមមាន
​១-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៥១កញ្ចប់ ទម្ងន់​៤៤,៣៩ ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ)
២-ទូរស័ព្ទដៃចំនួន០២គ្រឿង
៣-ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន
៤-ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១
៥-ប្រអប់ពណ៍សសម្រាប់ដាក់ថ្នាំញៀនចំនួន០១
៦-សម្ភារៈជក់០១កំប្លេរ
៧-ឆាំសម្រាប់ចូកថ្នាំញៀនចំនួន០៣
៨-ដែកកេះចំនួន០៧
៩-ក្បាលបាញ់ហ្គាស់ចំនួន០១
១០-ទុយោមួយចំនួន
១១-កាបូបស្ពាយពណ៍ទឹកប៊ិចចំនួន០១

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានរៀបចំនិតិវិធីបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន​ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។



Powered by Blogger.