ពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ និងព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត ទូទាំងខេត្តបន្ទាយមានជ័យ..!
បន្ទាយមានឃ័យ៖នៅរសៀលថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២៤នេះសម្តេចព្រះរតនមុនី ពិន សែម សមាជិកថេរសភាព្រះពុទ្ធសាសនា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ ជាព្រះតំណាងដ៏ខ្ពង់ខ្ពស់ គណៈសង្ឃនាយក
គណៈមហានិកាយ នៃព្រះរាជាណាចកម្ពុជាបានអញ្ជើញជា អធិបតីយភាពក្នុងពិធី សំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ និងព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តទូទាំងខេត្តបន្ទាយមានជ័យ។
ដែលរៀបចំធ្វើឡើងនៅបរិវេណវត្តគិរីជុំចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ដែលមានព្រះវត្តមាន ចូលរួម ពីសំណាក់ឯកឧត្តមហ៊ឹមវិបុលរិទ្ធ រដ្ឋលេខាធិការ ក្រសួងធម្មការនិងលោកឈឿងក្រៃយ៉ុងអភិបាលរងខេត្តបន្ទាយមានជ័យ។
ព្រះមេគណ ទាំង៣គណៈ ព្រៈអនុគណ គ្រប់ស្រុក
ព្រះសង្ឃ សមណៈនិងអាចារ្យគណកម្មការ សរុប៦០៧អង្គនាក់ ។
ក្រោយពី លោកឈឿងក្រៃយ៉ុង ឡើងអានរបាយការណ៍ ស្វាគមន៍ រួចមក សម្តេចព្រះរតនមុនី ពិន សែម បានមានសង្ឃដិការសំណេះសំណាលថា៖ទិសដៅកាបដិបត្ត និងសំអាត ពួកដែលប្រព្រឹត្តអំពើរអបាយមុខ ដើម្បីសាសនា ល្អស្អាតសាកសមជាសាសនារបស់រដ្ឋ។
ព្រះសង្ឃ ត្រូវមាន ព្រះវិន័យ ប្រៀបដូច ស្ត្រីត្រូវមានចរិយាសម្បត្តិ ល្អ ទើបគ្រួសាររីចំរើន ។
ព្រះសង្ឃ ត្រូវស្គាល់តួនាទី របស់ខ្លួន ក្នុងការរក្សាសិលទាន រៀនធម៌វិន័យ ចៀសវាងប្រព្រឹត្តនូវ ទង្វើមិន
គម្បី ដែលប្រាសចាក ព្រះធម៌វិន័យ ដែលធ្វើអោយពុទ្ធបរិស័ទ អស់ជំនឿ។
ហើយបើមិនចង់អោយសាសនាព្រះពុទ្ធ មានការធ្លាក់ចុះ ទេសូមអោយ ព្រះមេគណ អនុគណ ត្រូវមានការ ត្រួតពិនិត្យអោយបានម៉ត់ចត់ មុននឹងតែតាំងព្រះគ្រូ ចៅអធិការ វត្តនិមួយៗ មួយវិញទៀត ចំពោះនេនៗ ដែលកែមិនឡើងបករព្រឹត្តកំហុស ផ្សេងៗ មានរាំ មានច្រៀង តាមតិកតុ ហ្វេសប៊ុក និងប្រព្រឹត្ត អំពើរមិនសមរម្យ ជាដើមត្រូវជម្រះអោយល្អផូផង់។
ជាចុងបញ្ចប់ ឯកឧត្តមហ៊ឹមវិបុលរិទ្ធ រដ្ឋលេខាធិការ ក្រសួងធម្មការបាន ថ្លែងថា៖លោកក៏ថ្លែងអំណរគុណ
ចំពោះព្រះមន្ត្រីសង្ឃ ព្រះមេគណ ទាំង២គណៈ ព្រៈអនុគណ និងព្រះសង្ឃទាំងអស់ដែលបានចូលរួមអភិវឌ្ឍជាតិ។
ព្រះសមណសង្ឃ ណាប់ម៉ឺនដែលបានលើកឡើងពី ភាព វឌ្ឍនៈភាព ពីសាលាធម្មកសិក្សា ដែលបានកំពុងរីកចំរើន ដោយបំរើវិស័យសាសនា ក្នុងខេត្តបន្ទាយមានជ័យក៏ដូចជា ទូទាំងប្រទេស ។លោកបញ្ជាក់ថា៖ ព្រះពុទ្ធសាសនា បានជួយចូលរួមចំណែក អភិវឌ្ឍប្រទេសជាតិ ដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យជាដើម។
ហើយ វត្តអារាម ក៏ជាឃ្លាំង ដ៏សំខាន់ដែលផ្ទុកនូវចំណេះដឹង សិលធម៌នឹងជាជម្រកដ៏ត្រជាក់ត្រជុំ សម្រាប់ ក្មេងកំព្រានិងជនចាស់ជរាផងដែរ។
ចុងក្រោយក៏មានការចែកប័ណ្ណសសើរដល់ព្រះសង្ឃដែលបានចូលរួម ក្នុងកម្មវិធីទូរសព្ទដៃ Nodrug និងបារីអេឡិចត្រូនិចនាពេលកន្លងមក។
Post a Comment