វរសេតូចថ្មើរជើងលេខ៥១៤ ប្រជុំបូកសរុបការងារយោធាសន្តិសុខប្រចាំខែកក្កដា និងដាក់ទិសដៅអនុវត្តបន្ត

 



(បន្ទាយមានជ័យ) ថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី   ទូច ណាន មេបញ្ជាការ(ស្តីទី) វរសេនាតូចថ្មើរជើងលេខ៥១៤ អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ខែកក្កដា ឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅឣនុវត្តបន្ត ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពចូលរួមមាន លោកមេបញ្ជាការរង  ជំនួយការសេនាធិការ ផ្នែកជំនាញ មេបញ្ជាការកងអនុសេនាធំ កងអនុសេនាតូច។ 


ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ត្រី មេបញ្ជាការ បានធ្វើការកោតសរសើរ ដល់គ្រប់បណ្តាអង្គភាពខិតខំយកចិត្តទុកដាក់អនុវត្តតាម ផែនការដែលថ្នាក់លើប្រគល់ជូន នូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ  និងបានបំពេញបេសកកម្មប្រតិបត្តិការសហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះជួយប្រជាពលរដ្ឋរងគ្រោះ ក្នុងភូមិសាស្រ្ត ទទួលខុសត្រូវ។ 


ដោយឡែកកងកម្លាំងត្រូវត្រៀមអន្តរាគមន៍ បន្តយកចិត្តទុកដាក់ ត្រួតពិនិត្យ និង មធ្យោបាយ  សម្ភារៈ ឧបករណ៍  ឲ្យបានតាមផែនការ ធានាចេញបេសកកម្មតាមបទបញ្ជា បានទាន់ពេលវេលា។

ចំពោះការងារបង្កបង្កើនផល និងចញ្ចឹមសត្វ ត្រូវបន្តដាំដុះដើម្បីធានាបំពេញបន្ថែមដល់ការហូបប្រចាំថ្ងៃរបស់កងទ័ព និងចែករំលែកដល់គ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ៕











Powered by Blogger.