កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលបាលស្រុកក្រគរ បានឃាត់រថយន្តដឹកសាច់ជ្រូកបង្កក ដោយគ្មានលិខិតអនុញ្ញាតិ












 

ថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៤ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលបាលស្រុកក្រគរ បានឃាត់រថយន្តដឹកសាច់ជ្រូកបង្កក ដោយគ្មានលិខិតអនុញ្ញាតិ នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់​ ដោយ​មានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ​ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ សមត្ថកិច្ច​យេីង​ ក៏​បាន​យករថយន្តមករក្សាទុកបណ្តោះអាសន្ននៅស្នងការដា្ឋននគរបាលខេត្ត​។ នៅវេលាម៉ោង​ ១០នឹង២៨នាទី​ ដោយមានការសំរបសំរួលពី​ឯកឧត្តម​ កូយ​ កាន់យ៉ា​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់​​ សមត្ថកិច្ច​យេីង​ ក៍បានធ្វេីការឆែកឆេររថយន្ត​ ម៉ាក​ Hyundai starex ពណ៌​ខ្មៅ​  ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2BF-8156 ក្រោយពីត្រួតពិនត្យបានរកឃេីញផលិតផលជ្រូកបង្កក​ សរុបចំនួន២០កេះ ស្មើនឹង ១៣១៥គីឡូក្រាម​ក្នុង​នោះ​មាន:​
១-ឆ្អឹង​ជំនី​ជ្រូក​ចំនួន ២៧៤​គីឡូក្រាម​
២-ក្រលៀន​ជ្រូក​ចំនួន​ ៦០​គីឡូ​ក្រាម​
៣-ជេីង​ជ្រូក​ចំនួន​ ៧២​គីឡូ​ក្រាម​
៤-ក្រពះ​ជ្រូក​ចំនួន​ ៤៤៤​គីឡូ​ក្រាម​
៥-អណ្ដាត​ជ្រូក​ចំនួន​ ១២៤​គីឡូ​ក្រាម​
៦-ពោះ​-ច្រមុះ​ជ្រូក​ចំនួន​ ៦២​គីឡូ​ក្រាម​
៧-បេះដូង​ និងខួរជ្រូក​ចំនួន​ ៧៦​គីឡូ​ក្រាម​
៨-ត្រចៀក​-ក្រពះ​ជ្រូក​ចំនួន​ ៦៨​គីឡូ​ក្រាម​
៩-បេះដូង​ជ្រូក​ចំនួន​ ៦៩​គីឡូ​ក្រាម​
១០-ក្រចក​ជ្រូក​ចំនួន​ ៦៦​គីឡូ​ក្រាម​
ក្នុង​ករណី​នេះ​ សមត្ថកិច្ច​យេីងបានប្រគល់វត្ថុតាងនឹងរថយន្តទៅអោយជំនាញបសុពេទ្យដេីម្បីបន្តនិតិវិធី។ ដោយពនិត្យឃេីញថាសាច់ក្លាសេនេះខូចគុណភាព​ (មានសភាពប្រែពណ៌​ខុសធម្មតា​ មានក្លិនស្អុយ​)​ ដែល​អាច​បណ្ដាល​អោយ​មាន​ផលប៉ះពាល់ដល់សុខភាព​អ្នកប្រើ​ប្រាស់​ ដូច្នេះសមត្ថកិច្ច​ជំនាញក៍បានសុំគោលការណ៍​ទៅ​ឯកឧត្ដម​ ព្រព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់​ ដេីម្បីកំទេចចោល​ នៅវេលាម៉ោង​ ១៥និង៥៨នាទីរសៀល។
Powered by Blogger.