មេបញ្ជាការ(ស្តីទី) វរសេនាតូចថ្មើរជើងលេខ៥១៤ អញ្ជើញចុះត្រួតពិនិត្យការងារ ហូកចុករបស់យោធិន នៅតាមបណ្តាអង្គភាព...!





ស្រុកថ្មពួក÷ថ្ងៃព្រហស្បត្តិ៍​ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ទូច ណាន មេបញ្ជាការ(ស្តីទី) វរសេនាតូចថ្មើរជើងលេខ៥១៤ អញ្ជើញចុះត្រួតពិនិត្យការងារ ហូកចុករបស់យោធិន នៅតាមបណ្តាអង្គភាពចំណុះ វរសេនា​ថ្មើរជើងលេខ៥១៤ ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ 



ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ត្រី ទូច ណាន  បានថ្លែងកោតសរសើរ ដល់បណ្តាកងឯកភាពចំណុះវរសេនាតូច ដែលបានខិតខំ បំពេញភារកិច្ចបានល្អ ពិសេសការងារធានាជីវភាពរស់នៅ របស់កងទ័ពប្រចាំថ្ងៃ ការងារបង្កបង្កើតផល និងចញ្ចឹមសត្វ ឧបត្ថម្ភចូលផ្ទះបាយសមូហភាព ធានាបានការហូបគ្រប់គ្រាន់ ឆ្ងាញ់ អនាម័យ និងមួយចំនួនលើសតម្រូវការ សល់លក់ទៅទីផ្សារសន្សំថវិកា សម្រាប់កសាងអង្គភាព។ 



ចុងក្រោយ លោកមេបញ្ជាការ បានមានប្រសាសន៍បញ្ជាក់ថា សូមឲ្យអង្គភាពបន្តនិរន្តរភាពការងារធានាបន្តទៀត ស្របតាមកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ ៕





Powered by Blogger.