កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចេញល្បាតក្នុងភូមិសាស្រ្ត បានឃាត់ខ្លួនក្មេងទំនេីងចំនួន០២នាក់ ដែលកំពុងធ្វេីសកម្មភាពបង្ហោះម៉ូតូលេីផ្លូវសាធារណ:

 



ពោធិ៍សាត់ ៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៨និង៣៤នាទី ដោយ​អនុវត្ត​តាមបទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ និងមតិដឹកនាំដ៏​ខ្ពង់ខ្ពស់​របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចេញល្បាតក្នុងភូមិសាស្រ្ត ដល់ចំណុចផ្លូវវាងក្រុង ស្ថិតនៅភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់ ឃាត់ខ្លួនក្មេងទំនេីងចំនួន០២នាក់ ដែលកំពុងធ្វេីសកម្មភាពបង្ហោះម៉ូតូលេីផ្លូវសាធារណ: ធ្វេីអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់និងសង្គម។ ឃាត់ខ្លួនជនសង្ស័យ ០២​ នាក់ ១-ឈ្មោះ មន បញ្ញាស័ក្ដ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិសំពៅមាស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ២-ឈ្មោះ សៀម សុខហៃ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិពោធិ៍តាគួយ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន០១គ្រឿងម៉ាកនិច ពណ៍សលាយក្រហម សេរីឆ្នាំ០២៤ ផ្លាកលេខភ្នំពេញ1KM-3583 និងទូរស័ព្ទ ចំនួន០១គ្រឿង។

បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួន រួមទាំងម៉ូតូ បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។
Powered by Blogger.