ក្មេងស្រីក្រមុំនិងកុមារា ៣នាក់លង់ទឹកស្លាប់ក្នុងរណ្តៅកាយអាចម៍ដីនៅឃុំណាំតៅស្រុកភ្នំស្រុក

 



បន្ទាយមានជ័យ : ពិតជាគួរឲ្យរន្ធត់ណាស់ក្មេងស្រីក្រមុំម្នាក់និងកុមារា២នាក់បានលង់ទឹកស្លាប់ក្នុងរណ្តៅកាយអាចម៍ដីមួយកន្លែងនៅពេលដែលពួកគេទៅដើរលេង ហើយចុះលេងទឹក ពេលក្មេងៗលង់ នាងជាមីងបានចុះទៅជួយ តែក៏ត្រូវរងគ្រោះទាំងអស់គ្នាតែម្តង។


បើហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ១:៣០នាទីរសៀលថ្ងៃទី០៩ខែសីហាឆ្នាំ២០២៤

នៅចម្ងាយ៣០០ម៉ែត្រពីយាងឧត្តមឃុំណាំតៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយបានរកឃើញសពនៅវេលាម៉ោង៥ល្ងាចថ្ងៃដដែលនោះផងដែរ។

នេះបើតាមលោកទន់ ថុល មេឃុំណាំ តៅ អោយដឹងថា÷ក្មេងស្រីក្រមុំនិងក្មេងប្រុសៗ២នាក់ទៀតដែលបាត់បងជីវិតមានឈ្មោះដូចជា÷

១-.ឈ្មោះ បាន គិមអេង ភេទស្រី អាយុ១៩ឆ្នាំ( នាងមានឪពុកឈ្មោះមុំ សំអួន អាយុ៤២ឆ្នាំនិងម្តាយឈ្មោះ ប៉ៃ សំអៀត អាយុ៤០ឆ្នាំ ។

២-.ឈ្មោះ កិក រីណា ភេទប្រុស អាយុ៥ឆ្នាំ មានឪពុកឈ្មោះកិក យន់ អាយុ២៣ឆ្នាំនិងម្តាយឈ្មោះ ហាវ ស្រីអូន អាយុ១៩ឆ្នាំ។

និង៣-.ឈ្មោះ ចយ បញ្ញា ភេទប្រុស អាយុ៣ឆ្នាំ មានម្តាយឈ្មោះ ហាវ ស្រីអឿង អាយុ២៥ឆ្នាំ 

ពួកគេមានលំនៅនៅភូមិ ឃុំកើតហេតុខាងលើ ។

ពួកគេត្រូវជាមីងនិងក្មួយជាមួយគ្នា ហើយបាននាំគ្នា

លោកមេឃុំបានបន្តថា: សពត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។


ចំណែកអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំស្រុកនឹងចុះទៅផ្ទះនៃគ្រួសារសពដោយនាំនូវថវិកានិងគ្រឿងសម្ភារ:ទៅចូលបុណ្យសពនៅថ្ងៃបន្ទាប់ ៕

Powered by Blogger.