លោកជំទាវ ជ័យ ណារី​ អ៊ុំរាត្រី អនុប្រធានកត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត​ អញ្ចេីញ​ចុះសួរសុខទុក្ខអ្នកជំងឺដែលជួបឧបទ្ទវហេតុផ្ទុះធុងហ្គាស​




បន្ទាយមានជ័យ​ ៖​ ថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ  សហការជាមួយមន្ទីរសង្គមកិច្ចខេត្ត   ដឹកនាំដោយ  លោកជំទាវ ជ័យ ណារី​ អ៊ុំរាត្រី អនុប្រធានកត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត អមដំណើរដោយ លោក​ស្រី រស់​ សុផានី​ អភិបាលរងខេត្ត​ ព្រមទាំងក្រុមការងារ សមាគមនារីខេត្ត បានអញ្ចេីញ​ចុះសួរសុខទុក្ខអ្នកជំងឺដែលជួបឧបទ្ទវហេតុផ្ទុះធុងហ្គាស និងនិស្សិតឆ្នាំទី 2 នៃសាកលវិទ្យាល័យជាតិមានជ័យ​ ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍​  កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី។ 



សូមបញ្ជាក់ផងដែរថា ស្ត្រីដែលជួបឧបទ្ទវហេតុផ្ទុះធុងហ្គាស  កាលពីថ្ងៃទី 3 ខែសីហា នេះ មានឈ្មោះ ហួន សារ៉ែន ភេទស្រី អាយុ 37 ឆ្នាំ កំពុងមានផ្ទៃពោះ 6 ខែ រងរបួសធ្ងន់ មានទីលំនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ និង ប្អូនស្រី បួន ចន្ធូ  ភេទស្រី អាយុ 23 ឆ្នាំ ជានិស្សិតឆ្នាំទី 2  ជំនាញរដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យជាតិមានជ័យ មានទីលំនៅ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសស្រាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី។ 
















Powered by Blogger.