លោក វរសេនីយ៍ទោ សេក សោភា ស្នងការរង ជំនួយការរងដឹកនាំការិល័យកិច្ចការប៉ុស្តិ៍បានចូលរួមបើកកិច្ចប្រជុំស្ដីពីការគាំទ្រការងារប៉ុស្តិ៍នៃរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល។
(បាត់ដំបង)ដោយអនុវត្តតាមការចង្អុលបង្ហាញ,ដឹកនាំដ៍ខ្ពស់ខ្ពស់របស់
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ
នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
នៅថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទី
ព្រឹក លោកវរសេនីយ៍ទោ សេក សោភា ស្នងការរងជំនួយការដឹកនាំការិយាល័យកិច្ចការប៉ុស្តិ៍ និងជាអនុប្រធានក្រុមការងារ
ចុះគាំទ្រ និងត្រួតពិនិត្យការងារប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារបើកកិច្ចប្រជុំស្តីពីការ
ចុះគាំទ្រ និងពង្រឹងបន្ថែមប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដោយមាន
លោកនាយ នាយរងការិយាល័យកិច្ចការប៉ុស្តិ៍ និងសហការី លោកអធិការ លោក លោកស្រីអធិការរង លោកនាយ នាយរងផ្នែកសេនាធិការ-ផ្នែកកិច្ចការប៉ុស្តិ៍ និងនាយប៉ុស្តិ៍ទាំង១០ ចូលរួមសរុប ៣៤ នាក់ ស្រី ០៣ នាក់ ។
Post a Comment