ពិធីផ្សព្វផ្សាយទាញយកកម្មវិធីទូរសព្ទដៃ Nodrug និងបារីអេឡិចត្រូនិច នឹងបញ្ហាគ្រឿងញៀននៅវត្តប្រាសាទ ស្រះឈ្នួរ...!

 

បន្ទាយមានជ័យ÷ នារសៀល ថ្ងៃទី ៩ ខែ សីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម យឹមសំណាង អភិបាលរងខេត្ត បន្ទាយមានជ័យ បានអញ្ជើញជា អធិបតិយភាពក្នុង ពិធី ផ្សព្វផ្សាយទាញយកកម្មវិធីទូរសព្ទដៃ Nodrug និងបារីអេឡិចត្រូនិចនឹងបញ្ហាគ្រឿងញៀនដែលរៀបចំឡើងដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យនៅក្នុងបរិវេណវត្តប្រាសាទ ស្រះឈ្នួរ ស្ថិតក្នុង ភូមិ ឈ្នួរ ឃុំ ឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ   នឹងមានការអញ្ជើញចូលរួមពី សំណាក់ ព្រះសមណៈញាណ ណាប់ ម៉ឺន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្ត ព្រះអនុគណ ព្រះគ្រូចៅអធិការព្រះសង្ឃ៤២វត្តទូទាំងស្រុកព្រះនេត្រព្រះ អាចារ្យ មន្ទីរធម្មការ ក្រុមជំនុំ នៃសាសនាគ្រឺសអភិបាលស្រុក លោកមេឃុំ លោកមេភូមិមន្ទីរជំនាញពាក់ព័ន្ធ   លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។



លោក លាម ឡា នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត បានមានមតិលើកឡើងថា៖ ការចុះផ្សព្វផ្សាយអំពីការល់់ទាញយកកម្មវិធីទូរសព្ទដៃ Nodrug ឲ្យបានទូលំទូលាយនេះក្នុងគោលបំណង ដើម្បីឲ្យទទួលបានសារអប់រំ ,ព័ត៌មានទាន់ហេតុការណ៍ ,ចំណេះដឹងពីផលប៉ះពាល់ ពិសេសពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ ស្តានិតិសម្បទា និងគ្រឿងញៀន ហើយNodrug នេះគឺជាមធ្យោបាយរាយក្នុងការរាយការណ៍អំពីករណីប្រើប្រាស នឹងករណីជួញដូរ ករណីដឹកជញ្ជូននិងការឆ្នៃផលិតផលគ្រឿងញៀនក្នុងសហគមផងដែរ។


លោកវរសេនីយ៍ទោ ស្រី សារ៉ុម នាយការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឡើងធ្វើបទបង្ហាញនិងលើកឡើងថា៖អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសពីការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរសព្ទដៃដែលមានឈ្មោះថា «NoDrug»ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់សមត្ថកិច្ចក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការាយការសម្ងាត់ជូនដល់សមត្ថកិច្ច។ សមត្ថកិច្ចយើងទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋចំនួន១០ហើយក្នុងនោះក្រុងប៉ោយប៉ែតចំនួន៦ករណី ក្រុងសិរីសោភ័ណ៣ករណីនិងស្រុកមង្គលបូរី១ករណីផងដែរ។

ក្នុងនោះដែរលោកវរសេនីយ៍ទោ ក៏បានធ្វើការផ្សព្វផ្សាយពីគុណវិបត្តិរបស់ការប្រើប្រាស់បារីអេឡិចត្រូនិចក៏ដូចជាស្លឹកកន្ធំដែលជាសាធាតុញៀន តែកំពុងផ្ទុះថ្មីៗនៅក្នុងប៉ោយប៉ែតផងដែរ។



ថ្លែងនៅក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖(Nodrug)ជាកម្មវិធីផ្ដល់ការអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន លក្ខណៈគ្រឿងញៀនក្លាយជាក្តីបារម្ភរួមរបស់សង្គមជាតិ។ 



ហើយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទើបប្រកាសឱ្យទាញយកប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះជាមួយគ្នានោះលោក យឹម សំណាង បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រូព្រះតេជគុណគ្រប់ព្រះអង្គ លោកគ្រូបង្គោលសាសនាយីស៊ូគ្រីស  ដែលបានចូលរួមនាពេលនេះសូមបន្តផ្សព្វផ្សាយពី ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនពិសេស អំពីកម្មវិធីរាយការសម្ងាត់ Nodrug,ពាក់ព័ន្ធបារីអេឡិចទ្រនិច និងស្លឹកកន្ធំដែលជាសាធាតុញៀន ដែលកំពុងតែផ្ទុះនាពេលថ្មីៗទៅតាមមូលដ្ឋាន ឲ្យបានទូលំទូលាយដើម្បី រួមគ្នាលុបបំបាត់គ្រឿងញៀននៅក្នុងមូលដ្ឋាននិសហគមន៍យើង៕




Powered by Blogger.