ឯកឧត្តមយឹមសំណាងអភិបាលរងខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃ ដែលមានឈ្មោះថា NoDrung នៅវត្ត ចំការខ្នុរ ..!

 





បន្ទាយមានជ័យ÷នារសៀលថ្ងៃទី 1 ខែសីហាឆ្នាំ 2024នេះឯកឧត្តមយឹមសំណាងអភិបាលរងខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃ ដែលមានឈ្មោះថា NoDrung និងប្រើប្រាស់ឱ្យបានទូលំទូលាយ

ដើម្បីទទួលបាននូវការអប់រំព័ត៌មានទាន់ហេតុការណ៍ចំណេះដឹងពីផលប៉ះពាល់ និងវិនាសកម្ម

នៃគ្រឿងញៀនដែលពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ព្រះមេគណ ខេត្ត ទាំង២គណៈ មានការអញ្ជើញចូលរួមពីព្រះសមណៈញាណ ណាប់ ម៉ឺន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្តព្រះគ្រូចៅអធិការនិងសាមណៈនៃ វត្តទាំង ២២ ក្នុងក្រុងសិរីសោភ័ណ និង លោកតាអាចារ្យ ក្រុមសាសនាយីស៊ូគ្រឹស នឹងសហគមន៍សាសនាខ្មែរ អ៉ីស្លាមនឹងលោក លោកស្រី អភិបាលរងក្រុងចៅសង្កាត់បងប្អូនប្រជាពលរដ្ឋ កងកម្លាំងនិង មន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនអង្គនាក់..។




លោក លាម ឡា នាយកររងទីចាត់ការរដ្ឋបាលសាលាខេត្ត បាន អោយដឹងថា÷កម្មវិធី NoDrungនេះមានមាតិកាសំខាន់ៗចំនួន 4 ដែលមាតិកាទីមួយគឺពាក់ព័ន្ធទៅនឹងកម្សាន្តអប់រំដែលមានតារាល្បីៗផ្សព្វផ្សាយខ្លីៗ។

មាតិកាទី 2 /គឺមានកិច្ចប្រជុំផ្សេងៗរបស់អាជ្ញាធតាមបណ្តារាជធានីខេត្តដែលមានវគ្គបណ្ដុះបណ្ដាលសិក្ខាសាលាឬក៏កញ្ជូនព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងគ្រឿងញៀន។

ទី3/ពាក់ព័ន្ធទៅនឹងមេរៀនផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនគ្រឿងញៀន។




ទី4/ការេាយការណ៍ សំងាត់ពាក់ព័ន្ធគ្រឿងញៀនតាម

រយះកម្មវិធីNoDrung។


លោកបានបញ្ជាក់ថាមកដល់ពេលនេះអ្នកដែលកំពុងស្ដារសម្បទាបន្សាបគ្រឿងញៀននៅក្នុងមណ្ឌលកើនឡើងជិត១០៨៣នាក់ហើយ។



   លោក វរសេនិយឯក ស្រីសារ៉ុម នាយការិយាល័យ

នគរបាល ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យបាន ឡើងធ្វើបទបញ្ហាញស្តីពីបញ្ហាគ្រឿងញៀននិងសារៈសំខាន់នៃកម្មវិធី NoDrung

ដែលកម្មវិធីនេះបានជួយអោយសមត្ថកិច្ចយើងបង្ល្រាប

ករណីគ្រឿងញៀនបានជាបន្តបន្ទាប់ចំនួន៧ករណីផងដែរ។

 ក្នុងនោះលោកក៏បានពន្យល់អំពីផលប៉ះពាល់

ដល់សុខភាព ទី១ បារីអេលិចត្រូនិក

ទី១ប៉ះពាល់សួត ផ្លូវដង្ហើម ដាច់សសៃឈាមស្លាប់ ទី២ឈានទៅការប្រើប្រាស់គ្រឿងញៀននិងជួញដូរគ្រឿងញៀនខុសច្បាប់ផងដែរ។




ចំណែកបញ្ហាគ្រឿងញៀននេះអ្នកប្រើប្រាស់ គឺប៉ះពាល់ទី ១គឺ សុខភាពខ្លួនឯងផ្ទាល់ ទី២ប៉ះពាល់ដល់គ្រួសារ និងសង្គមជាតិបាត់បង់ធនធានមនុស្ស

ចង់អោយ សង្គមជាតិ រីកចំរើន យើងគួរនាំគ្នា ជួយ

អបរំ  កូនចៅ មិត្តភ័ក្រ អោយចៀសឆ្ងាយពីគ្រឿងញៀន។

យើងត្រូវស្វែងយល់អោយច្បាស់ពីគ្រឿងញៀនកាលពីពេលថ្មីៗនេះមានការលួចនាំចូលពីប្រទេសជិតខាងគឺស្លឹក គ្រាក់ធុមដែលជា គ្រឿងញៀនធម្មជាតិដោយមានការលាយ ថ្នាំក្អក ដែលធ្វើអោយអ្នកប្រើប្រាស់ញៀន និងខូចសុខភាពភាគច្រើនយើងបានធ្វើការបង្ក្រាបនៅតំបន់ប៉ោយប៉ែតបានច្រើនករណីផងដែរ។

ចូលរួមមតិនៅក្នុងវេទិកានេះនិងព្រះសមណៈញាណ ណាប់ ម៉ឺន បានមានសង្ឃដីការថា÷តាមពិតទៅបញ្ហាគ្រឿងញៀននេះគឺបានកើតឡើងតាំងពីសម័យព្រះពុទ្ធម៉្លេះហើយព្រះអង្គក៏បានផ្ដល់ឱវាទឱ្យពុទ្ធបរិស័ទទាំងអស់វាចាកនៅសុរាមេរ៉ៃគឺចៀសវាងសេពគ្រឿងស្រវឹងនគ្រឿងញៀននោះឯង។

មិនខុសពីព្រះសមណញាណណាប់ម៉ឺននោះលោកគ្រូម្នាក់ដែលមកពីសហគមន៍ខ្មែរឥស្លាមនិងលោកគ្រូមកពីសាសនាយេស៊ូគ្រឹះ ក៏បានយល់ស្របទៅនឹងផលវិបាកនៃគ្រឿងញៀនដែលកំពុងតែវាយលុកនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយពួកគាត់សន្យាថានឹងយកបទពិសោធន៍នេះទើបផ្សព្វផ្សាយបន្តដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀននិងអប់រំប្រជាពលរដ្ឋនៅក្នុងសហគមន៍ពួកគាត់ផងដែរ។

   ជាចុងក្រោយ ឯកឧត្តម យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖កម្មវិធីទូរសព្ទដៃ Nodrug មានក្នុងគោលបំណង៖ ១,ដើម្បីទទួលបានការកំសាន្តបែបអប់រំមេរៀន និងព័ត៌មាននានាដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។២,ដើម្បីចូលរួមជាមួយសមត្ថកិច្ចតាមរយៈការរាយការណ៍អំពីព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។

 ហើយលោកក៏បានសំណូមពរដល់អស់លោក លោកស្រីដែលបានចូលរួមនាពេលនេះសូមបន្តផ្សព្វផ្សាយទៅតាមមូលដ្ឋាន ឲ្យបានទូលំទូលាយអំពីNodrug,បារីអេឡិចទ្រនិច និងស្លឹកកន្ធំដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងជាមួយគ្នានេះដែរលោកក៏បានផ្ដាំផ្ញើដល់បងប្អូនដែលធ្វើការរាយការណ៍តាម កម្មវិធីNodrugនេះត្រូវចេះលាក់ការសម្ងាត់ខ្លួនឯងផងទាំងការថតរូបភាពនិងបញ្ជូនរូបភាពជាដើមមិនត្រូវថតសំញែងនោះឡើយ។

Powered by Blogger.