វេទិការសាធារណៈក្រោមប្រធានបទ "ការប្រើប្រាស់បណ្តាញសង្គម (Social Media)ដើម្បីសន្តិភាព និងអភិវឌ្ឍន៍”

 






បន្ទាយមានជ័យ÷នាព្រឹកថ្ងៃសៅរ៍ ៥ រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨

ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម

សួនសេរីរដ្ឋា ប្រធានក្រុម ប្រឹក្សាភិបាលនៃវេទិកា សន្តិភាពកម្ពុជា ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុនសែន នឹងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍជនបទអញ្ជើញជា អធិបតិយភាព វេទិការសាធារណៈក្រោមប្រធានបទ "ការប្រើប្រាស់បណ្តាញសង្គម (Social Media)ដើម្បីសន្តិភាព និងអភិវឌ្ឍន៍”ដែលរៀបចំឡើងដោយ ក្រុមកាងារវេទិការសន្តិភាព

នៅក្នុងបរិវេណ វិទ្យាល័យ អូរអំបិល ស្ថិតក្នុងភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


ដោយមានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យឹម សំណាង អភិបាលរង ខេត្ត បន្ទាយមានជ័យ

 លោក ឈូប៊ុនរឿង  ប្រធានមន្ទីរអបរំ យុវជននិងកីឡា  អស់លោកលោកស្រី អភិបាលរងក្រុង

លោកស្រីចៅសង្កាត់លោកមេភូមិកងកម្លាំង៣

លោកគ្រូ អ្នកគ្រូសិស្សានុសិស្សសរុបទាំងអស់៦៥៣នាក់ ។


ថ្លែងក្នុងឱកាសនោះឯកឧត្តមសួនសេរីរដ្ឋា បានថ្លែងថា÷ការប្រើប្រាស់បណ្តាញ សង្គមនានា ទាំងហ្វេសប៊ុក តិកតុក ឬបណ្តាញសង្គម (Social Media)នានា

បើយើងមិនអាចគ្រប់គ្រោងវាមិនបានច្បាស់ជាវាគ្រប់គ្រោងយើងវិញមិនខានពិសេសពួកជនខិលខូច ដែល

មិនគាំទ្រ សន្តិភាព  ពួកប្រឆាំង សន្តិភាព តែងតែ យកព័ត៌មាន ក្លែងក្លាយ បំភ្លៃបំពុលសង្គម បំផុសបំផុល បញ្ឆេះកំហឹងពលរដ្ឋ តាមរយៈគម្រោង

ព្រែកជីក ហ្វូណនតេជោ និង គម្រោង កិច្ចសហប្រតិបត្រការ សេដ្ឋកិច្ចពិសេស តំបន់ត្រីកោណ CLVជាដើម។ដោយបំភ័នថារាជរដ្ឋាភិបាលកម្ពុជាកាត់ទឹកដី៤ខេត្តទៅអោយប្រទេសជិតខាង។

តាមពិតទៅគម្រោងCLVនេះ រាជរដ្ឋាភិបាល កម្ពុជាបាន ដាក់បញ្ចូលខេត្ត៤រួមាន ក្រចេះ ស្ទឹងត្រែង រតនះគីរី មណ្ឌលគិរីនេះតាំងពីឆ្នាំ១៩៩៩ម្លេះដោយកាលណោះដែលមានគណះបក្សប្រឆាំងនៅក្នុងរដ្ឋសភាផងដែរ។


តែមិនមានការជំទាស់តវ៉ា ទើបតែពេលនេះបែជាយករឿង២៥ឆ្នាំមុនមកញុះញង់ពលរដ្ឋ អោយប្រឆាំងគម្រោងកិច្ចសហប្រតិបត្រការ សេដ្ឋកិច្ចពិសេស តំបន់ត្រីកោណ CLVនេះទៅវិញក្នុងចេតនាអាក្រក់ចង់បំផ្លាញសន្តិភាព។


លោកបានបញ្ជាក់ថា÷ប្រមុខរដ្ឋាភិបាលកម្ពុជាទាំងសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន រហូតដល់ សម្តេច មហាបវរធិបតី ហ៊ុនម៉ាណែត គឺលោក តែងតែរិះរក គ្រប់មធ្យោបាយ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ពិសេសទៅលើខេត្ត នៅដាច់ស្រយាល

នៅជាប់ព្រំដែនដើម្បីបង្កើតជីវភាព ពលរដ្ឋ សេវា ផ្លូវថ្នល់ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ នឹងទីផ្សារដើម្បីបង្កើនជីវភាព ប្រជាពលរដ្ឋ អោយបានធូធារប៉ុណ្ណោះ។


លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវតែ

ជឿជាក់លើមេដឹកនាំកម្ពុជា ជាពិសេស សមត្ថភាព

សម្តេចតេជោ ក្នុងការការពារទឹកដី ហើយកុំគិតថា ការបាត់បង់ទឹកដីកាលពីអតីតកាល ដូចគ្នានឹងពេលបច្ចុប្បន្ន អោយសោះ ព្រោះសមត្ថភាពខុសគ្នា សម្តេចតេជោ ហ៊ុនសែន ជាអគ្គមគ្គុទេសដ៏ឆ្នើម អាចផ្តួលរំលំ

របបខ្មែរក្រហម ដោយរលត់ភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាពជូនជាតិនឹងកំពុងធ្វើការអភិវឌ្ឍឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស៕


Powered by Blogger.