យុវជន២នាក់ ជិះម៉ូតូសង់125 មួយគ្រឿង ឌុបគ្នាតាមផ្លូវវាងថ្មី បុកបារ៉ាស់រថភ្លើង ហើយត្រូវរថភ្លើងកិនស្លាប់ម្នាក់ និងម្នាក់ទៀតរងរបូសធ្ងន់...!

 




ខេត្តកំពត ៖ យ៉ាងហោចណាស់យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់បន្ទាប់ពីរូបគេជិះម៉ូតូឌុបគ្នាតាមផ្លូវវាងថ្មីបុកបារាំងរថភ្លើងហើយត្រូវបានរថភ្លើងកិនស្លាប់តែម្ដង។



ដែលហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើង

កាលពី ថ្ងៃទី2 ខែសីហា ឆ្នាំ2024 ស្ថិតនៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។


 បន្ទាប់ពីមានគ្រោះថ្នាក់រថភ្លើងបានបុកមនុស្ស កំលាំងនគរបាលបានចុះមកដល់កន្លែងកើតហែតុទើបដឹងថាយុវជនពីរនាក់នោះ បានជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើង តែរថភ្លើងនោះក៍បើកពីជើងមកត្បូងដែរ ហើយក៏បុកតែម្ដង បណ្តាលឱ្យម៉ូតូខួចផ្នែកខាងមុខទាំងស្រុងតែម្ដង។

លោកវរសេនីយ៍ត្រីជានាយនគរបាលប៉ុស្តិ៍បានបញ្ជាក់ថា ពេលដែលរថភ្លើងបើកឆ្លងកាត់ផ្លូវថ្នល់ថ្មីវាងសាលាស្រុកនោះ កំលាំងខាងផ្លូវដែក2នាក់បានដាក់បារ៉ាសបិទផ្លូវ ស្រាប់តែយុវជនទាំង២នាក់ជិះម៉ូតូមួយគ្រឿងមកបុកតែម្ដង ។



ជនរងគ្រោះទាំង២នាក់ ក្នុងនោះជនរងគ្រោះដែលស្លាប់ឈ្មោះលន ចាន់ឌឿន អាយុ18ឆ្នាំ រស់នៅជាមួយយាយ ខណៈម្ដាយទើបតែចេញទៅរកការងារធ្វើនៅជប៉ុន និងឪពុករបស់គេបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ។ គ្រួសារដែលក្រីក្រគួរឱ្យសង្វែកនេះនៅភូមិឈើទាល ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

ចំណែកយុវជនរងរបួសធ្ងន់ឈ្មោះឃាង កែវ អាយុ24ឆ្នាំ នៅភូមិចម្លងជ្រៃ ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

ជនរងគ្រោះទាំងពីរនាក់មិនដឹងមានបំណងទៅណាទេ នគរបាលបានឃើញចំពាមកៅស៊ូមួយនិងមួករួមទាំងបំណែកសាច់របស់ជនរងគ្រោះដែលស្លាប់ ដោយសាររថភ្លើងកិន ត្រូវបានប្រមូលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Powered by Blogger.