បង្កាត់ភ្លើងទុកចោលមិនបានមើលបង្កជាអគ្គីភ័យឆេះផ្ទះបាយ០១ខ្នងទាំងស្រុង

 



ខេត្តបាត់ដំបង៖ ផ្ទះបាយ០១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះនៅពេលដែលម្ចាស់ផ្ទះបង្កាត់ភ្លើងទុកចោលនៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៥ ស្ថិតក្នុងភូមិបវេល១ ឃុំបវេល ស្រុកបវេលខេត្តបាត់ដំបង ។

ផ្ទះបាយដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រ X ៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្គសី កម្ពស់៣ម៉ែត្រជញ្ជាំងក្តា ខូចខាតទាំងស្រុងរួមជាមួយសម្ភារះប្រើប្រាស់ក្នុងផ្ទះបាយនឹងគ្រឿងបន្លាស់អាបុលឈូសដីផងដែរសរុបជាទឹកប្រាក់ចំនួន ៤០០០០០០រៀល(បួនលានរៀល)ដែលមានម្ចាស់ឈ្មោះ កូប សុផា ភេទប្រុស អាយុ៧១ឆ្នាំ និងប្រពន្ធ ឈ្មោះ អៀ ថា អាយុ៦៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿងចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន០៣ ឡានទើបទប់ស្កាត់បានមិនបណ្តាលអោយឆ្លងទៅផ្ទះនាក់ជិតខាងបន្ត។







Powered by Blogger.