កម្លាំងអន្តរាគមន៍ នៃអធិដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឃាត់ខ្លួនក្មេងទំនើងម្នាក់ក្នុងចំណោមបក្ខពួក០៣នាក់ ដែរមានកាំបិតកែឆ្នៃតាមខ្លួន នាម៉ោង១និង៣០នាទីយប់

 



  (ពោធិសាត់)នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១ និង៣០នាទីយប់ កម្លាំងអន្តរាគមន៍ នៃអធិដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានចេញល្បាត លុះល្បាតដល់ចំណុចស្ពានថ្ម ស្ថិតនៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក៏បានឃើញក្មេងទំនើង (មានកាំបិតតាមខ្លួន) ជិះម៉ូតូ ម៉ាក ហុងដាឌ្រីម មានគ្នាចំនួន ០៣នាក់ ក៏បានដេញតាមរហូតដល់ចំណុចផ្លូវចូលវត្តទួលវែង ស្ថិតនៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទើបកម្លាំងយើងឃាត់បានជនសង្ស័យចំនួន ០១នាក់ ចំណែក បក្ខពួក០២នាក់ទៀតបានរត់គេចខ្លួន។

ជនសង្ស័យដែលបានឃាត់ខ្លួន
១-ឈ្មោះ គីម ហាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឈើទាល ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ដកហូតវត្ថុតាងរួមមាន៖
១-ម៉ូតូចំនួន ០១គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៍ស សេរីឆ្នាំ ២០២២ អត់ស្លាកលេខ។
២-កាំបិតកែឆ្នៃចំនួន ០១ដើម

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានធ្វើការឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី ។

Powered by Blogger.