ចែករំលែកនូវសេចក្តីស្រឡាញ់របស់ថ្នាក់ដឹកនាំទៅ ដល់អ្នករួមការងារទោះតិចតួចស្តួចស្តេីងប៉ុន្តែបានផ្តល់នូវស្នាមញញឹមនិងភាពកក់ក្តៅដ៏ធំធេង ៖
(បាត់ដំបង)នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបងបានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខចំពោះបងប្អូន ក្រុមបុគ្គលិកអនាម័យ ក្រុមជាងសំណង់សរុបចំនួន ១៥នាក់ ដែលលោក កំពុងបំពេញការងារ នៅក្នុងបរិវេណស្នងការដ្ឋាន។
ក្នុងការសំណេះសំណាលសាកសួរ សុខទុក្ខនេះ លោកឧត្តមសេនីយ៍ទោ ស្នងការបានសម្តែងនូវការកោតសរសើរចំពោះទឹកចិត្តនិងការខិតខំ បំពេញការ ងារជាប្រចាំនារយៈ ពេលកន្លងមករបស់បងប្អូន ដែល មានចំណែកយ៉ាងធំធេងធ្វើឱ្យបរិវេណស្នងការដ្ឋាន មានសោភ័ណ្ឌភាព ល្អគួរជាទីពេញចិត្ត ហេីយលោក សូមឱ្យបងប្អូនខិតខំបន្តបំពេញការងារនេះជាបន្តទៀត។
នៅក្រោយបញ្ចប់ការសាកសួរសុខ ទុក្ខនិងផ្តាំផ្ញេីរួចមកនាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌដែលនឹងឈានចូលមកដល់នាពេលខាងមុខ នេះលោកឧត្តមសេនីយ៍ទោស្នងការបានផ្តល់នូវអំណោយ រួមមាន សារុង គ្រឿងបរិភោគ និងថវិកាមួយចំនួនផង ជាការលើកទឹកចិត្តដល់ពួកគាត់ទាំង១៥នាក់។
សកម្មភាពនៃការចែករំលែកនូវសេចក្តីស្រឡាញ់របស់ថ្នាក់ដឹកនាំទៅដល់អ្នករួមការងារនៅពេលនេះពួកគាត់ទាំងអស់គ្នាមានសេចក្តីរំភើប រីករាយឥតឧបមានិងប្តេជ្ញាបន្តខិតខំបំពេញការងារនេះបន្ថែមទៀតដោយស្នាមញញឹម៕
Post a Comment