គម្រោងគាំទ្រ និរន្តរភាព ហេដ្ឋារចនាសម្ព័ន្ធជនបទ ដេីម្បីទីផ្សារ កសិករនិង ពាណិជ្ជូបនីយកម្ម (សម្បត្តិ)
ដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញនូវការគាំទ្រ សុវត្ថិភាពស្បៀងអាហារ និងបង្កើតសមត្ថភាព ផលិតដល់បងប្អូន ជនបទ មានសេដ្ឋកិច្ចល្អប្រសើរ នាចុងសប្ដាហ៍កន្លងទៅនេះ គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដេីម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហៅកាត់ថា សម្បត្តិ បាននិងកំពុងអនុវត្តនៅខេត្តបន្ទាយមានជ័យ ប៉ូលសេដ្ឋកិច្ចទី១ បានស្ថាបនាផ្លូវបេតុងកៅស៊ូពីរជាន់ចំនួនពីរខ្សែប្រវែង 10,10គីឡូម៉ែត្រ និងឃ្លាំងកន្លែងប្រមូលទិញមួយកន្លែងផងដែរ រួមមាន ផ្លូវប្រវែង3,82គីឡូម៉ែត្រ ចាប់ពីផ្លូវ ជាតិលេខ៥ ត្រង់ចំណុចភូមិគោកព្នៅឃុំបន្ទាយនាង ទៅដល់ភូមិពោធិ៍ពីរក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ត្រូវស្ថាបនាបេតុង ប្រវែង 2,53 គីឡូម៉ែត្រ និងកៅស៊ូពីរជាន់ ប្រវែង1,28គីឡូម៉ែត្រ និងកន្លែងឃ្លាំងប្រមូលទិញស្រូវមួយនៅមុខវត្ត ត្រាង ជាប់ផ្លូវ។ ផ្លូវឈូក ស្ថាបនា ជាផ្លូវកៅស៊ូ ពីរជាន់ប្រវែង 6,28 ប្រាំបីគីឡូម៉ែត្រ តភ្ជាប់ពីផ្លូវលេខ 56 ត្រង់ចំណុចភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ទៅដល់ ភូមិសូត្រមន្ត ឃុំបុស្បូវស្រុកព្រះនេត្រព្រះ និងប៉ូលទីពីរ នឹងអនុវត្តទៅឆ្នាំ2025 និងស្ថាបនាផ្លូវកៅស៊ូពីរជាន់ចំនួនប្រាំខ្សែប្រវែង38,3គីឡូម៉ែត្រ និងកន្លែងប្រមូលទិញមួយកន្លែងទៀត នៅក្នុងស្រុកព្រះនេត្រព្រះ ស្រុកថ្មពួក និងស្រុកស្វាយចេកនៅក្នុងខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ផងដែរថាគណៈប្រតិភូគម្រោងសម្បត្តិ និងប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទក៏បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ ដែលការសាងសង់ឃ្លាំង សម្រាប់ប្រមូលទិញស្រូវរបស់សហគមន៍និងបានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ ឯកឧត្ដម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជាតិតំបន់និងជាប្រធានសម្របសម្រួលគម្រោងសម្បត្តិមានប្រសាសន៍ថា ការជួបសំណេះសំណាលជាមួយបងប្អូនក្នុងឱកាសនេះ គឺចង់ឲ្យបងប្អូនប្រជាពលរដ្ឋលើកឡើងពីការស្ថាបនា របស់គម្រោង តេីមានផលប៉ះពាល់អ្វីខ្លះ ចំពោះដីឬក៏ របង តូបលក់ដូរក្បែរចិញ្ចើមផ្លូវរបស់បងប្អូន ដើម្បីជាការឆ្លើយតបបងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្តជាខ្លាំងពន់ពេកចំពោះការស្ថាបនាផ្លូវនិងការកសាងឃ្លាំងដាក់ស្រូវមួយកន្លែងនេះ។ លោក ឃ្លោក នួយ អភិបាលរងខេត្តបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះគម្រោងសម្បត្តិ ដែលបានជួយស្ថាបនាផ្លូវ និងឃ្លាំទិញស្រូវដែលសកម្មភាពនេះ សបញ្ជាក់ឲ្យឃើញថា បានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋ តាមទីជនបទ ងាយស្រួលដឹកជញ្ជូនកសិផលផ្សេងៗ ហើយក៏សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមថែរក្សាឲ្យបានគង់វង្សយូរអង្វែង លើសមិទ្ធផលដែលបានកើតឡើង ចំពោះការផលិតស្រូវសូមបងប្អូនយើងដែលប្រកបរបរកសិកម្ម ពិសេសការធ្វើស្រែបង្កើនរដូវ ធ្វើយ៉ាងណាសម្រិតសម្រាំងពូជស្រូវឲ្យបានល្អដើម្បីប្រកួតប្រជែងទីផ្សារអន្តរជាតិ។
Post a Comment