លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ចាត់តំ​ណាងទៅសួរសុខទុក្ខមន្រ្តីនគរបាលនិងគ្រួសារដែល​មានជម្ងឺដល់មន្ទីរពេទ្យ

 


 (បាត់ដំបង)ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តម​សេ​នី​យ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការ ងារនគរ​បាលព្រហ្មទណ្ឌ ជាតំណាងដឹកនាំកម្លាំងក្នុងផែនទៅសួរ សុខទុក្ខ ភរិយាលោកវរសេនីយ៍ទោ ដាំ មករា នា​យរងការិយាល័យនគរបាលនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ខណៈលោកស្រី ជាភរិយាមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។



ជាមួយគ្នានេះលោកអនុសេនីយ៍ឯក មាន វ៉ាន់ឌី នាយរងផ្នែកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានក៏មានជម្ងឺកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដូចគ្នា ។


បន្ទាប់ពីបានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំស្នងការ​ រួចមកលោកឧត្តម​សេ​នីយ៍ត្រី លឹម ពុទ្ធីឡា បាននាំយកថវិកាផ្ទាល់រប​ស់លោកឧត្តមសេនីយ៍ទោស្នងការ​និងថវិកាបានពីការចូលរួមរបស់បង​ប្អូនជាកងកម្លាំងនគរបាលក្នុងអង្គភា​ពប្រគល់ជូនអ្នកជម្ងឺនៅទីនោះផ្ទាល់ផងដែរ។ 


ដោយក្តីរំភេីបរីករាយក្រុមគ្រួសារនិងអ្នកជម្ងឺបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ​ ទឹកចិត្តថ្នាក់ដឹកនាំស្នងការ​ ស្នងការរង​និងកងកម្លាំងនគរ​បាលដែលបានចូលរួមចែករំលែកនូវទុក្ខលំបាក​ និងផ្តល់នូវថវិកាជួយសម្រាលដល់ការចំណាយក្នុងជី​វភាពប្រចាំថ្ងៃបានមួយចំណែកធំ​ ៕









Powered by Blogger.