ស្ត្រីម្នាក់ ជាមេការភោជនីយដ្ឋានយីហោ«អាស្រី» បានដេកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង រហូតហើមស្អុយ ទើបម្ចាស់ផ្ទះជួលប្រទះឃើញ
ភ្នំពេញ ៖ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងបន្ទប់ជួលលេខ៨ ជាន់ទី១ ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិត្រពាំងល្វា សង្កាត់ការកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីដែលស្លាប់នេះ ឈ្មោះ អាង សុវណ្ណ ហៅពេជ្រ អាយុ៣៤ឆ្នាំ មានមុរបរមេការភោជនីយដ្ឋាន«អាស្រី» នាងមានស្រុកកំណើតនៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ ។
បុរសម្នាក់ បានដែលជាអ្នកស្គាល់គ្នា ជាមួយស្ត្រីខាងលើប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះបានជួលបន្ទប់ខាងលើ ស្នាក់នៅរយៈពេលជាង២ខែមកហើយ និងបានធ្វើជាមេការភោជនីយដ្ឋានមួយកន្លែងយីហោ «អាស្រី »ដែលស្ថិតនៅជិតកន្លែងកើតហេតុនោះដែរ ។ នាងស្នាក់នៅម្នាក់ឯងរាលថ្ងៃ ហើយយូរៗ ទើបឃើញបុរសម្នាក់ ដែលអះអាងថា ជាប្ដីទៅលេងម្ដងប៉ុណ្ណោះ នាងធ្វើការពេលយប់ និងរហូតយប់ជ្រៅ ទើបបានសម្រាកនិងចូលដេក ។
បុរសដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ការងារនោះ ភាគច្រើន គឺត្រូវផឹកស្រាជាមួយភ្ញៀវផងដែរ ហើយប៉ុន្មានថ្ងៃនេះ គាត់(សាក្សី) អត់ដែលបានឃើញនាងនោះឡើយ រហូតមកដល់ថ្ងៃកើតហេតុ មានធុំក្លិនស្អុយភាយចេញពីបន្ទប់កើតហេតុ។ ពេលនោះដោយមានការងឿងឆ្ងល់ បុរសជាម្ចាស់ផ្ទះជួល បានឡើងទៅមើល ហើយពេលទៅដល់ឃើញទ្វារបន្ទប់អត់មានជាប់សោពីខាងក្រៅ ឬជាប់គន្លឹះពីខាងក្នុងនោះឡើយ ។
បុរសនេះ បានប្រាប់បន្ថែមទៀតថា ខណៈនោះ ម្ចាស់ផ្ទះជួល ក៏បានរុញទ្វារចូលទៅមើល ក៏ស្រាប់តែឃើញនាងដេកស្លា.ប់ក្នុងសភាពហើមស្អុយបាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលឆោឡោ តែម្ដង។ បន្ទាប់មកម្ចាស់ផ្ទះជួលនោះ បានរាយការណ៍ជូននគរបាលប៉ុស្តិ៍កាកាបទី១ ដើម្បីរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋននគរបាលរាជធានីភ្នំពេញ ឲ្យចុះទៅពិនិត្យកោសល្យវិច័យ ហើយភ្លាមៗនៅមិនទាន់ដឹងថា ជនរងគ្រោះស្លា.ប់ដោយអំពើអត្តឃា.ត ឬឃា.តកម្ម និងខ្យល់គ(ព្រោះផឹកស្រាច្រើន) ឬមកពីករណីផ្សេងទៀត នៅឡើយទេ ៕
Post a Comment