កិច្ចប្រជុំត្រួត ពិនិត្យវឌ្ឍនភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង៖

 



(បាត់ដំបង)ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការស មាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងជាប្រធាន ស.អ.ក ខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួត ពិនិត្យវឌ្ឍនភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ។



ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។



អមដំណើរដោយ ឯកឧត្តម ប្រតិភូអមដំណើរ និង ឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិ បាលខេត្ត និងជាអនុប្រធានកិត្តិយស ស.អ.ក ខេត្តតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិ បាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត។

ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់
លោកប្រធានមន្ទីរ-អង្គភាព និងជាអនុប្រធាន ស.អ. ក ខេត្ត លោកប្រធាន-អនុប្រធាន និងសមាជិកលេខាធិការដ្ឋាន ស.អ.ខេត្ត ផងដែរ៕








Powered by Blogger.