សមត្ថកិច្ចថៃចាប់បានគ្រឿងញៀន ៤សែនគ្រាប់ដែលគេដាក់វ៉ាលីអូសតាមរទេះបំណងចូលមកទឹកដីកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

 



បន្ទាយមានជ័យ៖ គ្រឿងញៀនជាង៤សែនគ្រាប់ប្រភេទមេ​តំហ្វេតាមីន បម្រុងឆ្លងចូលកម្ពុជា ត្រូវបា​នតម្រួតថៃ​ចាប់បាន​នៅវេ​លាម៉ោង៦.៣០នាទី ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែន​អន្តរជាតិខ្លងឡឹក ខេត្តស្រះ​កែវប្រទេ​សថៃ ឈមនិងច្រកទ្វារអន្តរជា​តិប៉ោយប៉ែតខាងកម្ពុជា។




ពលរដ្ឋខ្មែរស៊ីឈ្នួលអូសរ​ទេះដឹ​កអីវ៉ាន់ភ្ញៀវទេសចរណ៍ ប្រចាំនៅច្រកទ្វារព្រំដែ​នអន្តរជាតិ​ប៉ោយ​ប៉ែត–ខ្លងឡឹក បានប្រាប់ឲ្យ​ដឹងថា៖ មុនពេលតម្រួត​ថៃឃាត់ចាប់បានគ្រឿងញៀន មានបុរសជ​នជាតិ​ថៃម្នាក់ បានបើកឡា​នម​កចតនៅ​ចំណតក្បែរច្រកអន្តរជាតិខ្លងឡឹកខា​ងភាគីថៃ បានទំលាក់​វ៉ាលី​ចំនួន៣ រួចជន​ជាតិថៃម្នា​ក់នោះ បានប្រាប់ឲ្យជ​នជាតិខ្មែរដែលជា​កម្មករអូសរទេះ ឲ្យដឹកអីវ៉ាន់ វ៉ា​លីរប​ស់ខ្លួនយកឆ្លងតាមច្រកទ្វារអន្តរជា​តិ​ប៉ោយប៉ែត បំណងចូលមកក្រុងប៉ោយប៉ែត ប្រទេ​សកម្ពុ​ជា។



ប្រភពដដែ​លបានប្រាប់ឲ្យដឹងទៀតថា នៅពេល​លើកវ៉ា​លីធ្ងន់ពេក​លើកដា​ក់រទេះមិនរួច ក៏ហៅគ្នាម​កជួយ​លើក ហើយឆ្ងល់ហេតុអ្វីវ៉ា​លីខោ​អាវធ្ងន់ខុ​សពីធម្មតា ក៏បើកមើលឃើញក​ញ្ចប់​សង្ស័យ​គ្រឿង​ញៀន ទើបរាយកា​រណ៍ប្រាប់តម្រួត​ថៃចាប់​តែម្តង ហើយក៏​បានហៅកម្មករអូសរទេះទៅសួរនាំ និងរកឃើញ​គ្រឿងញៀនប្រភេទ មេតំហ្វេតាមីនចំនួន៣វ៉ាលី។



ចំណែកជនជាតិថៃដែ​លជួលឲ្យកម្មករខ្មែរអូសរទេះនោះ បន្ទប់ពីនិយា​យជាមួយ​កម្មករអូសរ​ទេះហើយក៏ដើរឆ្លងចូ​លមកខា​ងទឹកដីកម្ពុជាមុនបាត់ស្រមោលតែម្តង។ប្រភពពី​សមត្ថកិច្ចថៃ​បានឲ្យដឹងថា យ៉ាបា ឬមេ​តំហ្វេតាមីន ដែល​ឃាត់នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក បម្រុង​នាំចូលមកកម្ពុជានោះ មានទំង​ន់២០០គីឡូក្រាម មានគ្រឿង​ញៀនប្រភេទ​មេតំហ្វេតាមី​នចំនួន៤​០០,០០០គ្រាប់ ខ​ណៈនេះកំពុងសួរ​នាំកម្មករអូសរទេះ និងឆែកមើលកាមេរ៉ាសុវត្ថិភាព ស្រាវជ្រាវកំ​ណត់អត្តសញ្ញាណ​ជនសង្ស័យ ដើម្បីតាមចាប់ខ្លួនមកអនុវត្តច្បាប់៕




Powered by Blogger.