ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាអញ្ជើញកាន់បិណ្ឌវេនទី១៣ ចំនួន ៥វត្ត នៅក្នុងខេត្តបន្ទាយមានជ័យ...!
បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ ចំនួន ៥វត្ត នៅក្នុងខេត្តបន្ទាយមានជ័យ ដែលរួមមាន ៖ វត្តគីរីជុំចំការខ្នុរ វត្តសិរីមង្គល វត្តប្រាសាទារាម (ប្រាសាទត្បែង) វត្តគីរីរុក្ខារាម (ថ្មរមៀល) និងវត្តគីរីរុក្ខារាម ធ្លក ដោយប្រារព្ធពិធីរួមនៅវត្តគីរីជុំចំការខ្នុរ ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នៅក្នុងពិធីកាន់វេនបិណ្ឌនេះផងដែរគេឃើញមានវត្តមានឯកឧត្តមកែសួនសុភាព ឯកឧត្តមយឹមសំណាង ឯកឧត្តមហឹលរ៉ាយ៉ាអភិបាលរងខេត្តបន្ទាយមានជ័យព្រមទាំងមន្ត្រីរាជការពុទ្ធបរិស័ទចន្លោះជើងវត្តចូលរួមយ៉ាងច្រើនកុះករ។
ក្រោយ ពីបានអុចធូបអុជទានថ្វាយផ្លែឈើនំចំណីប្រគេនព្រះសង្ឃ ធ្វើកិច្ចនមស្ការ ស្ដាប់ធម៌ទេសនានិងរាប់បាត្រ ឧទ្ទិសមគ្គផលកុសលផលបុណ្យជូនដល់បុព្វការីជនសាច់ញាតិទាំង៧សន្ដានដែលបានបែកបាក់ចែកឋានទៅបរលោករួចហើយនោះរួមទាំងបុព្វបុរសយុទ្ធជន ការពារជាតិមាតុភូមិ ជនរងគ្រោះដែលស្លាប់ក្នុងរបបវាលពិឃាតខ្មែរក្រហមជនរងគ្រោះដែលស្លាប់ដោយជំងឺ covid 19 និងអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍និងគ្រោះថ្នាក់ផ្សេងៗសូមមកទទួលយកមគ្គផលកុសលផលបុណ្យដែលលោកបានបញ្ជូនទៅ។
គួរបញ្ជាក់ផងដែរថានៅក្នុងវេនកាន់បិណ្ឌ ១៣ នេះសមាម្ដេចអភិសន្តិបណ្ឌិត សសុខា បានប្រគេនបច្ច័យទាំង ៥វត្តរួមមាន ៖ វត្តគីរីជុំចំការខ្នុរ វត្តសិរីមង្គល វត្តប្រាសាទារាម (ប្រាសាទត្បែង) វត្តគីរីរុក្ខារាម (ថ្មរមៀល) និងវត្តគីរីរុក្ខារាម ធ្លកដោយក្នុងមួយវត្ត៤ លានរៀល
ចំណែកព្រះគ្រូចៅអធិការទាំង ៥ អង្គក្នុងមួយអង្គទទួលបានបច្ច័យចំនួន ៨០ ម៉ឺនរៀលក្នុងនោះដែរឯកឧត្តមកែសួរសុភាពបានប្រគេនបច្ច័យចំពោះព្រះគ្រូចៅអធិការទាំង ៥ វត្តក្នុងមួយអង្គ៨០ម៉ឺនរៀលបន្ថែមទៀតសម្រាប់បច្ច័យបួនមានអង្ករទឹកក្រូចទឹកសុទ្ធនិងគ្រឿងបរិក្ខារមួយចំនួនទៀតប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តគិរីជុំចំការខ្នុរផងដែរ៕
Post a Comment