លោកឧកញ៉ាហង្សស៊ីថា និងក្រុមអ្នកម្ដាយសម័យថ្មីព្រមទាំងអាជីវករក្រុងសិរីសោភ័ណអញ្ជើញកាន់បិណ្ឌវេនទី ៩នៅ វត្តគិរីធម្មបទ ខ្លាកូនថ្មី...!

 


បន្ទាយមានជ័យ÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះលោកឧកញ៉ាហង្សស៊ីផា និងក្រុមអ្នកម្ដាយសម័យថ្មី ដឹកនាំដោយ  លោកជំទាវ សុងផល្លីន  ដោយមានការអញ្ជើញចូលរួមពីអាជីវករក្រុងសិរីសោភ័ណ នឹងបងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តបានអញ្ជើញកាន់បិណ្ឌវេនទី ៩ នៅវត្តគិរីធម្មបទ ខ្លាកូនថ្មី
ស្ថិតនៅក្នុងសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
ក្រោយ ពីបានអុចធូបអុជទានថ្វាយផ្លែឈើនំចំណីប្រគេនព្រះសង្ឃ ធ្វើកិច្ចនមស្ការ ស្ដាប់ធម៌ទេសនានិងរាប់បាត្រ ឧទ្ទិសមគ្គផលកុសលផលបុណ្យជូនដល់បុព្វការីជនសាច់ញាតិសន្ដានដែលបានបែកបាក់ចែកឋានទៅបរលោករួចហើយនោះ។
លោកឧកញ៉ាហង្សស៊ីផា ព្រមទាំងលោកជំទាវក្រុមអ្នកម៉ែសម័យថ្មីនិងអស់លោកលោកស្រីជាអាជីវករ
ប្រជាពលរដ្ឋពុទ្ធបរិស័ទ បានប្រមូលបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តអស់កាលត្រីមាសបានចំនួន២៦០០០០០រៀល
(ពីលានប្រាំមួយសែនរៀល) ដោយទុកជាបច្ច័យ៤សម្រាប់ព្រះសង្ឃប្រើប្រាស់តាមតម្រូវការសល់ពីនោះគឺទុកសម្រាប់សាងសង់សមិទ្ធផលនានានៅក្នុងវត្ត។
ឆ្លៀតឱកាសកាន់វេនបិណ្ឌទី ៩ នេះ លោកឧកញ៉ាហង្សស៊ីផា ក៏បានទៅពិនិត្យមើលទីតាំងដែលគ្រោងនឹងសង្ឃព្រះវិហារថ្មីនៅលើភ្នំខ្លាកូនដែលត្រៀមនិងសាងសង់នៅពេលឆាប់ៗនេះផងដែរ។
គួរបញ្ជាក់ផងដែរថាកន្លងមកលោកឧកញ៉ាហង្សស៊ីផា
ក៏ធ្លាប់បានបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើនក្នុងការចូលរួមសាងសង់ទីអារាមនេះដូចជាសាលាឆាន់ជាដើមដើម្បីគាំទ្រនៅវិស័យពុទ្ធសាសនា។

ក្នុងនោះដែរព្រះព្រះឥន្ទមុនីវង្សា សំវ៉ាន់ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ជំនួយការផ្ទាល់ព្រះមេគណខេត្តជាគ្រូចៅអធិការវត្តគិរីធម្មបទខ្លាកូនថ្មីបានមានសង្ឃដិកាថា÷ព្រះវិហារដែលកំពង់គ្រងសាងសង់នោះមានទំហំ៩ម៉ែត្រគុណ១២ម៉ែត្រ កំពស់៨ម៉ែត្រ ហើយកំពុងតែត្រូវការបច្ច័យជាច្រើនសង្ឃឹមថាញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសមេត្តាចូលរួមចាប់អ្នកចាប់ផលជួយកសាងព្រះវិហារនេះឲ្យកើតជារូបរាងដើម្បីដង្កល់ក្នុងពុទ្ធសាសនា។



Powered by Blogger.