ក្រុមហ៊ុន​ អាហ្គ្រោថេក​ (គោខ្មែរ​ )រៀបចំ​ ពិព័រណ៍​ បង្ហាញ​ពី​ ពូជ​ ពោត​ ម៉ាសុីដាំពោត​ និង​ ជីថ្នាំកសិកម្ម​ ដល់ប្រជាកសិករ​ នៃស្រុក​ ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​..!




ដើម្បីបាននូវបទពិសោធន៍​ ចំណេះដឹង​ ដល់បងប្អូនប្រជាកសិករដែលប្រកបរបរកសិកម្មឲ្យទទួលបានទិន្នផលខ្ពស់​ ពនាថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០២៤​ ក្រុមហ៊ុន​ អាហ្គ្រោថេក​ ខូអិលធីឌី​ គោខ្មែរ​ បានធ្វើការរៀបចំតាំង ដាក់បង្ហាញអំពីពូជពោត​ ជីកសិកម្ម​ ថ្នាំកសិកម្ម​ និងម៉ាស៊ីនដាំពោត​ ដលលប្រជាកសិករនៃស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។



 គោលបំណងនៃការដាក់តាំងពិព័រណ៍ផលិតផលផ្សេងៗរបស់ក្រុមហ៊ុន​ គោខ្មែរនាថ្ងៃនេះគឺដើម្បីឲ្យបងប្អូនប្រជាកសិករទាំងអស់បាននូវចំណេះដឹង​ ជំនាញនៃការប្រើប្រាស់ អោយចំគោដៅ​ ពេលវេលា​  នៃដំណាំកសិកម្ម​ ដើម្បីបង្កើនទិន្នផលខ្ពស់។ លោសុខ​ ហុងលី​ ដែលជាតំណាង​ ក្រុមហ៊ុន​ អា​ ហ្គ្រោថេក​ បានឲ្យដឹងថា​ ក្រុមហ៊ុននេះ​ គឺជាក្រុមហ៊ុនកសិកម្មមួយ​ ដែលបានបង្កើតឡើងជាង​ ២០មកហើយ​ និងជាក្រុមហ៊ុនដែលបាននាំចូលនូវផលិតផលកសិកម្មច្រើនមុខរួមមាន​ ថ្នាំកំចាត់សត្វល្អិត ស្មៅតាមការពារជំងឺ​ ជីបំប៉ន​ ពូជពោតជាដើម។ ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិ​ ជាដៃគូផ្គត់ផ្គង់​ មកពីសហរដ្ឋអាមេរិក​ អឺរ៉ុប​ និងជប៉ុនជាដើម ។



 ដើម្បីចូលរួមចំណែកអភិវឌ្ឍនិងលើកស្ទួយជីវភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន​ សម្ដេចមហាបវរ​ ធិបតី​  ហ៉ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ​ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិដោយបានចាត់ទុកវិស័យកសិកម្មគឺជាវិស័យអាទិភាព ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ដើម្បីកំណើនសេដ្ឋកិច្ច​ ដល់ប្រជាកសិករក្រុមហ៊ុន​ អាហ្គ្រោថេក​ គោខ្មែរបានរួមចំណែកជាមួយរាជរដ្ឋាភិបាល​ គឺការធ្វើទំនើបកម្ម​ ពោលគឺការប្រែក្លាយកសិកម្មបែបប្រពៃណី​ ឈានទៅរកដំណាក់កាលថ្មីផ្ដោតលើការប្រើប្រាស់បច្ចេកទេសនិងបច្ចេកវិទ្យា វិញ។










Powered by Blogger.