អាជីវករផ្សារសេរីសោភ័ណសហការជាមួយក្រុមសាមគ្គីអ្នកម្ដាយសម័យថ្មីនិងពុទ្ធបរិស័ទចំណុះជើងវត្តកាន់វេនកបិណ្ឌវេនទី៨នៅវត្តរាជនិវេសេនារាមព្រះពន្លា ប្រមូលបានបច្ច័យជិត១០លានរៀល..!

 




បន្ទាយមានជ័យ÷ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យដ៏ធំមួយក្នុងចំណោមបុណ្យនានានៃព្រះពុទ្ធសាសនា ប្រជាពុទ្ធបរិស័ទ តែងតែប្រារព្ធ ធ្វើឡើង តាមទំនៀមទំលាប់តមកតាំង ដូនតា  ពិធីបុណ្យភ្ជុំបិណ្ឌនេះមានរយះពេល១៥ថ្ងៃ ដោយគេរាប់ចាប់ពី១រោចខែខែភទ្របទដោយគេកំណត់ជាថ្ងៃបិណ្ឌ១ ហើយការកាន់បិណ្ឌនេះគេកាន់បិណ្ឌរហូតដល់បិណ្ឌទី ១៤ហើយ ថ្ងៃ១៥រោចជាថ្ងៃចុងបញ្ចប់គេកំណត់ថាប្រជុំបិណ្ឌឬភ្ជុំបិណ្ឌ។ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះគេធ្វើឡើងដើម្បីទី១ ឧទ្ទិសមផល កុសលផលបុណ្យបញ្ជូនទៅអោយបុព្វការីជនដែលបានបាក់បែកចែកឋានទៅកាន់បរលោក ឱ្យលោកមកទទួលយកកុសលផលបុណ្យដែលកូនចៅឧទ្ទិសទៅឱ្យដែលគេហៅថាការសន្សំបុណ្យជម្រះបាបចាស់។

និងទី ២គឺដើម្បីសន្សំកុសលផលបុណ្យដោយ ចាប់មគ្គចាប់ផល កសាងសមិទ្ធផលនានា នឹងធ្វើបុណ្យដាក់ទានដល់អ្នកកាន់លិលជនក្រីក្រចាស់ជរានិងទុរគតជនដើម្បីសន្សំបុណ្យថ្មី។



មិនខុសពីបណ្ដាវត្តអារាមនានានោះឡើយប្រជាពុទ្ធបរិស័ទដែលជាអាជីវករក្នុងក្រុងសិរីសោភ័ណ្ឌបានសាមគ្គីគ្នាក្រុមមហាសាមគ្គី អ្នកម្តាយសម័យថ្មីនិងពុទ្ធ បរិស័ទចំណុះជើងវត្តបានកាន់វេនទី ៨ នៅថ្ងៃ៨រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០២៤ហើយប្រមូលបានទេយ្យទានដូចជាអង្ករ មីភេសជ្ជៈ ទឹកសុទ្ធនិងបច្ច័យ សរុបចំនួន ៩លាន៧សែនរៀល។



ព្រះភិក្ខុបញ្ញាវរោ យឿនសាមឿតព្រះគ្រូចៅអធិការវត្តវត្តរាជនិវេសេនារាមព្រះពន្លា បានមានសង្ឃដិការ ថាបច្ច័យដែល ញាតិញោមប្រគេននៅវេនទី៨នេះគឺ ទុកសំរាប់ជាបច្ច័យ៤ ដល់ព្រះសង្ឃ និងចាត់ចែង ម្ហូបអាហារ ទឹកភ្លើង រួចរាល់សល់ប៉ុន្មានគឺទុកសំរាប់សាងសង់សមិទ្ធិផលនានាក្នុងវត្តបន្តទៀត។



ឆ្លៀតឱកាសនេះព្រះអង្គក៏ពិតប្រគេននៅបុណ្យកឋិនទានសាមគ្គីដង្ហែទៅកាន់វត្តរាជនិវេសនារាមព្រះពន្លា

ដែលមានព្រះសង្ឃអាចារ្យគណៈកម្មការអាជ្ញាធរដែនដីមន្ត្រីរាជការលោកគ្រូអ្នកគ្រូនិងពុទ្ធបរិស័ទជិតឆ្ងាយ។ចំណុះជើងវត្តរាជ្យនិវេសនារាមព្រះពន្លាបានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆន្ទបង្កើតជាអង្គកឋិនទានសាមគ្គីដើម្បីដង្ហែវាយប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងព័ន្ធសីមាវត្តរាជនិវេសនារ៉ាមព្រះពន្លាដែលស្ថិតនៅក្នុងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ។ដើម្បីវេរប្រគេនព្រះសង្ឃក្រាលគ្រងតាមពុទ្ធានុញ្ញាតនិងប្រមូលបច្ច័យកសាងសាលាឆាន់ថ្មីបន្ត។អាស្រ័យដូចបានជម្រាបនិងប្រគេនជូនខាងលើសូមទ្រង់ឯកឧត្តមលោកជំទាវលោកឧកញ៉ាលោកលោកស្រីអ្នកនាងកញ្ញាព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តនិងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសមេត្តាចាប់យកមគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។



ដែលពិធីបុណ្យនេះធ្វើឡើងនៅថ្ងៃសៅរ៍ពីកើតខែកត្តិកឆ្នាំរោងឈរសាក់ពុទ្ធសករាជ  ២៥៦៨ត្រូវនឹងថ្ងៃទី ២ខែវិច្ឆិកាឆ្នាំ ២០២៤វេលាម៉ោង ២ រសៀលជួបជុំពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយនមស្ការព្រះរតនត្រ័យសមាទានសីលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងព្រះធម្មទេសនា។លុះព្រឹកឡើងថ្ងៃអាទិត្យ ៣3កើតខែឆ្នាំដដែលវេលាម៉ោង  ៧និង ០០នាទីព្រឹកប្រគេនយាគូចំពោះព្រះសង្ឃវេលាម៉ោង ១០និង ៣០ នាទីព្រឹកវេរភ័ត្តាហារប្រគេនព្រះសង្ឃវេលាម៉ោង ១និង០០នាទីជួបជុំញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយដង្ហែរអង្គកធនាទានប្រទាក់សិនព្រះវិហារ ៣ជុំនិងវេរអង្គកថិនទានសាមគ្គីប្រគេនព្រះភិក្ខុសង្ឃធ្វើកិច្ចក្រាលគ្រងជាកិច្ចបញ្ចប់នៃកម្មវិធីបុណ្យសូមបញ្ជាក់ថាអ្នកផ្ដើមបុណ្យអាចារ្យគណៈកម្មការពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសព្រមទាំងម្ចាស់វេនកាន់បិណ្ឌទាំង ១៤ វេនមួយហ៊ុន ១០ ម៉ឺនរៀលដូច្នេះសូមញាតិញោមពុទ្ធបរិស័ទចាប់យកមគ្គផលកុសលផលបុណ្យតាមសទ្ធារៀងៗខ្លួន..៕



Powered by Blogger.