មនុស្សប្រុសស្រីចំនួន១១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមទាំងវត្ថុតាងសម្ភារៈមួយចំនួន ពាក់ព័ន្ធករណីជីកដីរុករករ៉ែ..!

 


ខេត្តពោធិ៍សាត់÷នាថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នេះសមត្ថកិច្ចចុះបង្រ្កាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់រួមទាំងវត្ថុតាងសម្ភារៈមួយចំនួន ពាក់ព័ន្ធករណីជីកដីរុករករ៉ែដោយគ្មានលិខិតអនុញាតិ ត្រូវបានដកហូតផងដែរ។




   ក្នុងប្រតិបត្តិការនេះលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ឈានដល់ធ្វើការបង្រ្កាបជនសង្ស័យរួមទាំងឧបករណ៍(ម៉ាស៊ី និងដកហូតសម្ភារជាវត្ថុតាង)ខាងលើ ធ្វើឡើងស្ថិតនៅភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ជនសង្ស័យចំនួន១១ នាក់ដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន

 ១,ឈ្មោះ ម៉ឹល ទេវី ភេទស្រីអាយុ៤៧ឆ្នាំ (ម្ចាស់ផ្ទះ) 

២,ឈ្មោះ វិត វិបុល ភេទប្រុស អាយុ៣៣ឆ្នាំ 

៣,ឈ្មោះ វិត នាង ភេទប្រុស អាយ២៤ឆ្នាំ 

៤,ឈ្មោះ ង៉ែត ដុង ភេទប្រុស អាយុ៥៦ឆ្នាំ 

៥,ឈ្មោះ ពិន សែម ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង០៤នាក់នេះ មានទីលំនៅ ភូមិ.ឃុំ.ស្រុកដងទង់ ខេត្តកំពត 

៦,ឈ្មោះ គឹម ចាន់វណ្ណៈ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅ ភូមិ.ឃុំដំណាក់ ស្រុកដងទង់ ខេត្តកំពត 

៧,ឈ្មោះ ទូច ជឿន ភេទប្រុស អាយុ៤៥ឆ្នាំ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ 

៨,ឈ្មោះ កែន សុផា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិព្រៃខ្លា ឃុំសឹង្ហ ស្រុកសំរោង ខេត្តកំពង់ស្ពឺ

៩,ឈ្មោះ កេង សុយាង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ រាជធានីភ្នំពេញ

១០,ឈ្មោះ ចែម ស្រីណៃ ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅ ភូមិទួលសើរ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល និង១១,ឈ្មោះ ទឹម ផាន់ ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅ ភូមិត្រពាំងវែង ឃុំ.ស្រុកដងទង់ ខេត្តកំពត ។

សមត្ថកិច្ចរឹបអូស ដកហូតវត្ថុតាង និងសម្ភារៈរួមមាន រថយន្តម៉ាកតូយ៉ូតា ព្រុសពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BF 7045 ១គ្រឿង និងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI 6496 ចំនួន១គ្រឿងថែមទៀត ទូរស័ព្ទដៃចំនួន១៣គ្រឿងផងដែរ រួមទាំងសម្ភារៈជីកកាយដីមួយចំនួនទៀត និងម៉ាស៊ីន។ល។ជនសង្ស័យទាំងចំនួន១១នាក់ រួមទាំងឧបករណ៍(ម៉ាស៊ីន) សម្ភារៈដែលបានដកហូត បញ្ជូនទៅបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ។






Powered by Blogger.