លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការនេះស្នងការដ្ឋានខេត្តបាត់ដំបងអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខ
(បាត់ដំបង)ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផុត្តបទ ឆ្នាំរោង ឆរស័ក់ ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី ១២ខែ កញ្ញាឆ្នាំ ២០២៤ លោកឧត្តម សេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៤ ដែលនឹងឈានចូលមកដល់នាថ្ងៃខាងមុខ ។
ចូលរួមក្នុងកិច្ចប្រជុំនេះមានលោក លោកស្រី ស្នងការរង អនុប្រធានផែន នាយ នាយរងការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ អធិការនគរបាលក្រុង ស្រុក និងមន្រ្តីនគរបាល ពាក់ព័ន្ធជាច្រើនរូប៕
Post a Comment