អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញកាន់វេនបិណ្ឌទី១នៅវត្ត សមាធិផល នៃក្រុងសិរីសោភ័ណ..!

 



បន្ទាយមានជ័យ÷នាព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងលោក ជំទាវ ព្រមទាំង សហការីនៃរដ្ឋបាលខេត្ត បន្ទាយមានជ័យបានអញ្ជើញកាន់បិណ្ឌ វេនទី១ នៅវត្ត សមាធិផល ហៅវត្តលោក(យួន) ដែលស្ថិតនៅក្នុងភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
ក្នុងពិធីបុណ្យដ៏អធិកអធ័ម្ម នេះក៏មានការ អញ្ជើញចូលរួម ពី សំណាក់ មន្ត្រីរាជការ នៃរដ្ឋបាលខេត្តអ្នកមុខអ្នកការជុំវិញខេត្ត បងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត យ៉ាងច្រើនកុះករ..។

ក្រោយពីបានបង្សុកូល រាប់បាត្រ  និងស្តាប់ ធម៌ទេសនា រួចមក  ឯកឧត្តម អ៊ុំរាត្រី និងលោកជំទាវ
ព្រមទាំងសហការីក្រោមឱវាទ បានប្រគេនទេយ្យទានរួមមាន អង្ករ៤ទំងន់៥០គីឡូក្រាមចំនួន៤ការ៉ុង មីជាតិ៤កេះ ទឹកសុទ្ធ ៤កេះ ទឹកក្រូច៤កេះ  ទឹកត្រី៤យួ
ទឹកស៊ីអីវ ៤យួ ត្រីខ១០យួ ថវិការរបស់មន្ទីរអង្គភាព
រដ្ឋបាលខេត្ត សរុប ១៨៤៥០០០រៀល។



អាចារ្យ គណកម្មការវត្ត សមាធិផលបានបញ្ជាក់ថា÷
សម្រាប់បិណ្ឌ១នេះ ប្រមូលបានបច្ច័យ ពីពុទ្ធបរិស័ទ
សរុប ចំនួន ៤២១៥០០០រៀលដោយបច្ច័យទាំងនេះ
ទុកសម្រាប់ចាត់ចែង បវរណា ប្រគេនដល់វត្ត
  សំរាប់កាសាងសមិទ្ធផលផ្សេងៗសំរាប់ បច្ច័យ៤ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់កាល ត្រីមាសផងដែ។
គួរ រំលឹកថា÷បុណ្យភ្ឃុំបិណ្ឌ នេះគឺជាបុណ្យដ៏ធំមួយរបស់ ជនជាតិខ្មែរ ដែលប្រារព្ធធ្វើឡើងតាំងពីសម័យ
ព្រះពុទ្ធ មកម្លេះ ដោយគេចាប់អារម្មណ៍ ឃើញថា÷រដូវ
ភ្លៀងធ្លាក់គឺខែវស្សា ដែលភិក្ខុសង្ឃពិបាកនិមន្ត បិណ្ឌបាត្រដោយសារផ្លូវរអិលជាដើមទើបពុទ្ធបរិស័ទ្ទបានស្រុះស្រួលគ្នា យកទេយ្យទានមកប្រគេនដល់ព្រះសង្ឃនៅតាមទីអារាមនានា ដើម្បីទុកឲ្យព្រះសង្ឃ
ចាត់ចែងជាស្បៀងរហូតដល់ចេញវស្សា។
ហើយពិធីបុណ្យភ្ជុំបិណ្ឌមានរយះពេល១៥ថ្ងៃ ដោយគេរាប់ចាប់ពី១រោចខែខែភទ្របទដោយគេកំណត់ជាថ្ងៃបិណ្ឌ១ ហើយការកាន់បិណ្ឌនេះគេកាន់បិណ្ឌរហូតដល់បិណ្ឌទី ១៤ហើយ ថ្ងៃ១៥រោចជាថ្ងៃចុងបញ្ចប់គេកំណត់ថាប្រជុំបិណ្ឌឬភ្ជុំបិណ្ឌនេះឯង៕





Powered by Blogger.