លោកឧត្តសេនីយ៍ទោ ស ថេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងពង្រឹងកម្លាំងត្រៀមទ្រោលសភាពការណ៍ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

 



ពោធិ៍សាត់ : នៅព្រឹកថ្ងៃអង្គារ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំអាគារអន្តរាគមន៍ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចប្រតិបត្តិការ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងមានអញ្ជើញចូលពីលោក ស្នងការរង លោកអធិការ អធិការរងនគរបាលក្រុង.ស្រុកទាំង៧ ។


 
  ក្រោយពីបានស្តាប់ ការអានរបាយការណកិច្ចសហប្រតិបត្តិការ រក្សា ការពារ សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែកញ្ញា របស់លោកវរសេនីយ៍ឯក ប៉ូ វណ្ណារ៉ូ នាយការិយាល័យ សរុប វិភាគ
និងការអានអនុក្រឹត្យ ស្តីពីការគោលការណ៍ស្នើសុំ អនុញ្ញាតច្បាប់ របស់មន្ត្រីនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ស្នងការរងផែនការងារធនធានមនុស្ស និងមតិចូលរួមរបស់លោកស្នងការរងផែនការងារជំនាញ និងលោកអធិការនគរបាលក្រុង.ស្រុក លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តបានមានប្រសាសន៍  ឲ្យកម្លាំង ពង្រឹងការងារបំពេញតួនាទីភារកិច្ចឲ្យបានកាន់តែល្អ ត្រូវយកចិត្តទុកដាក់បន្តពង្រឹងលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់បទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ និងក្មេងទំនើង គ្រឿងញៀន ចូលរួមកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងទឹក ដើម្បីកាត់បន្ថយចំណាយនៅស្នងការដ្ឋាន បន្តបង្កើននិងជម្រុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ត្រូវបន្តពង្រឹងយកចិត្តទុកដាក់លើការងារសហការចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសគ្រប់ប្រភេទនៅពេលយប់ ពង្រឹងការចុះ ផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំ សង្កាត់មានសុវត្ថិភាព សិក្សាស្វែងយល់ លើប៉ុស្តិ៍រដ្ឋបាលដែលមានស្ថានភាពទ្រុឌទ្រោម ដើម្បីរៀបចំឯកសារស្នើសុំសំណង់ប៉ុស្តិ៍ថ្មី ទន្ទឹមនឹងនេះអធិការដ្ឋានត្រូវពង្រឹងកម្លាំងសម្រាប់ទ្រោលសភាពការណ៍ ត្រូវពង្រឹងការត្រួតពិនិត្យលើការអនុវត្តការងាររបស់ប៉ុស្តិ៍ តាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ ត្រូវផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន រក្សា ការពារ សម្ភារៈ ជៀសវាងមានជនខិលខូច លួចធ្វើសកម្មភាពចោរកម្ម ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជំុបិណ្ឌ រឹងបន្តឹង និងបង្កើនការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រឹតបន្តឹង ការបង្ក្រាបបទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល ត្រូវពង្រឹងការបំពេញការងារប្រចាំថ្ងៃ ពង្រឹងការតាមដាន រាល់មុខសញ្ញាប្រព្រឹត្តបទល្មើស និងជនប្លែកមុខចូលមកក្នុងមូលដ្ឋាន ធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំ តាមឋានានុក្រម ពីសភាពការណ៍សន្តិសុខ អោយទាន់ពេលវេលា ៕










Powered by Blogger.