ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន៩៩.៦៤ ក្រាម

 



 (ពោធិសាត់)នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៣០នាទីល្ងាច ដោយ​អនុវត្តន៍​តាមបទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ និងមតិដឹកនាំដ៏​ខ្ពង់ខ្ពស់​របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានដឹងនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប និងប្រជាការពារ បានល្បាតក្នុងភូមិសាស្ត្រ ក៏បានឃើញជនគួរអោយសង្ស័យម្នាក់កំពុងអង្គុយលើម៉ូតូ ក៏បានឃាត់ខ្លួនដើម្បីសួរនាំ និងឆែកឆេរ ក៏ប្រទះឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន នៅចំណុចផ្លូវដីក្រហម ហួសវត្តមុន្នីរតនារាម ស្ថិតនៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យដែលបានឃាត់ខ្លួន៖
១-ឈ្មោះ ជា សុភា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិឆ្លងកាត់  សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

វត្ថុតាងដកហូតបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់(សាច់ថ្នាំសុទ្ធ ៩៩.៦៤ ក្រាម)
២-ទូរស័ព្ទចំនួន ០១គ្រឿងម៉ាកoppo ពណ៌ ខ្មៅ
៣-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ ២០២០ ពណ៌ខ្មៅ ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បីធ្វើការបន្តតាមនីតិវិធីច្បាប់។

Powered by Blogger.