កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យខ្មែរ.ថៃ៤នាក់ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន..!!!

 


បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យខ្មែរ.ថៃចំនួន៤នាក់ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រភេទយ៉ាបាចំនួន៧ថង់ត្រូវបានបញ្ចូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤។



លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យ៤នាក់ដែលត្រូវចាប់ខ្លួនមាន១.ឈ្មោះ ថាណាផន ថងខាំ ហៅនីវ ភេទស្រីអាយុ៣៨ឆ្នាំ(ជនជាតិថៃ) ២.ឈ្មោះ សុរ៉ាត់ ណាក់កងឌី ហៅប៊យ ភេទប្រុសអាយុ២៦ឆ្នាំ(ជនជាតិថៃ) ៣.ឈ្មោះ សេង ភ័ក្រ ហៅក្តី ភេទប្រុសអាយុ៣០ឆ្នាំ(ជនជាតិខ្មែរ) ៤.ឈ្មោះ ខៀវ ខាវ ភេទប្រុសអាយុ២២ឆ្នាំ(ជនជាតិខ្មែរ)ស្នាក់នៅអគារជួលមាត់អូរស្ថិតភូមិ.សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។



លោកបានបញ្ជាក់ថា៖ នៅពេលឃាត់ខ្លួនជនសង្ស័យប្រុស/ស្រីគឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវហើយកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ស្រីម្នាក់មានជនជាតិថៃ២នាក់ និងខ្មែរ២នាក់និងរឹបអូសបានវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ហៅយ៉ាបាចំនួន៧ថង់តូចស្មើ៧០គ្រាប់ទម្ងន់៨,០៧ក្រាម និងមធ្យោបាយម៉ូតូ១គ្រឿងដែលបង្ក្រាបកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នៅចំណុចអគារមាត់អូរស្ថិតភូមិ/សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។



លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ដោយមានការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអោមសាលាដំបូងខេត្តបន្ទាយមានជ័យ និងមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់ក្នុងនោះមានស្រីម្នាក់ ជនជាតិថៃ២នាក់ និងខ្មែរ២នាក់ត្រូវបាននាំយកសាកសួរនៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់៕





Powered by Blogger.