កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

 


 (ពោធិសាត់)ថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១១ និង ១០នាទី ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋនៅជិតផ្ទះជន សង្ស័យមួយកន្លែងថា មានមនុស្សប្លែកមុខធ្វើការចេញចូលច្រើនដោយពាក់ពន្ធ័នឹងគ្រឿងញៀន កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការ ជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាប បានចុះបង្រាបករណីគ្រឿងញៀនមួយកន្លែងនៅផ្ទះឈ្មោះ ឈឿន សុខន ស្ថិតនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។



ជាលទ្ធផល ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ដូចខាងក្រោម៖
១-ឈ្មោះ  ឈឿន សុខន ភេទប្រុស  អាយុ ៥១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ជាម្ចាស់ផ្ទះ ចាត់ចែងសម្រួល និងផ្ដល់ទីតាំងអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មិនរាងចាល) ។  លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹក(វិជ្ជមាន) ។
២-ឈ្មោះ រ៉ន វៃ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិព្រៃអណ្ដូង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ជាអ្នកប្រើប្រាស់ លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹក(វិជ្ជមាន) ។
៣-ឈ្មោះ ញ៉រ ចាន់ទ័រ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ជាអ្នកប្រើប្រាស់ លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹក(វិជ្ជមាន) ។
៤-ឈ្មោះ ឈឿន សុបឿន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ជាអ្នកប្រើប្រាស់ លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹក(វិជ្ជមាន) ។

វត្ថុតាងចាប់យកបានរួមមាន
១-ទូរស័ព្ទចំនួន ០១ គ្រឿង( ម៉ាក Oppo ពណ៌ខ្មៅ)
២-ឧបករណ៍ជក់គ្រឿងញៀនចំនួន០១ កំផ្លេរ
៣-អំពូលកែឆ្នៃសំរាប់ជក់ថ្នាំចំនួន ០២
៤-ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន និងដែកកេះកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួនមួយ ។

បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាន ដើម្បីបង្កសំណុំរឿងចាត់ ការតាមនីតិវិធីច្បាប់ ។





Powered by Blogger.