គ្រួសារយោធិនពិការមណ្ឌលយោធិនពិការ៣១៧ភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ ទទួលអំណោយពីឧបនាយនាយករដ្ឋមន្រ្តីក្រសួងការពារជាតិក្នុងឪកាសពីធីបុណ្សភ្ជុំបិណ្ឌ

 



បន្ទាយមានជ័យ៖គ្រួសារយោធិនពិការនៅមណ្ឌលយោធិនពិការ ៣១៧ ភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ ទទួលអំណោយពីឯកឧត្ថម នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកជំទាវ ផ្តល់ជូនតាមរយះ ឯកឧត្ដម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ នៅថ្ងៃទី៣០ ខែកញ្ញា ២០២៤នេអក្នុងឱកាសពីធីបុណ្យភ្ជុំបិណ្ឌ ស្ថិតនៅក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនេះដែរក៌មានអញ្ជញចូលរួមពីឯកឧត្ដម នាយឧត្ដមសេនីយ៍ឯក ព្រហ្ម មរណះ មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណះកម្មការគ្រប់គ្រង់កសាងមណ្ឌលអភិវឌ្ឍន៍យោធិពិការ ៣១៧ តេជោភ្នំឆ័ត្រ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាកាយោធភូមិភាគទី៥ និងលោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ។



ជាមួយគ្នានោះដែរលោកឧត្ដមសេនីយ៍ត្រី ជា ព្រឿង នាយកមណ្ឌលអភិវឌ្ឍន៍យោធិពិការ៣១៧ គូសបញ្ជាក់ថា៖ មណ្ឌលនេះបានដំណើការមកដល់បច្ចុប្បន្នមានអតីតយុទ្ធជនជាកងទ័ព. នគរបាលនិងកងរាជអាវុធហត្ថ រួមទាំងក្រុមគ្រួសាររស់នៅផងដែរ។



ក្នុងនោះគ្រួសារយោធិនពិការនៅមណ្ឌលមានចំនួន៦៥០ គ្រួសារ មនុស្សរាយ១.៨៨៤ លើសពីនេះ មណ្ឌលក៍ទទួលបានអំណោយបន្ថែមទៀតដូចជា៖ ផ្ទះគ្រូបង្រៀន, អាគាសិក្សា ,និងបណ្ណាល័យកំពុងសាងសង់ ការស្ដាបឹងសម្រាប់ផលិតទឹកស្អាត , រថយន្តសង្គ្រោះដែលជាអំណោយផ្ទាល់ របស់ឯកឧត្ដម នាយឧត្តមសេនីយ៍ទៀសីហា និងលោកជំទាវ សម្រាប់បំពេញតម្រូវការចាំបាច់ដល់គ្រួសាជនពិការ ក្នុងមណ្ឌលផងដែរ។



លោកឧត្ដមសេនីយ៍ត្រី ជា ព្រឿង បានថ្លែងអំណរអរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាព្រមទំាងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ស៊ីណាត ដែរជានិច្ចជាកាល តែងតែគិតគូពីសុខទុក្ខនិងផ្ដល់អំណោយជូនយោធិនពិការ និងគ្រួសារ គ្រប់គ្រាផងដែរ។



ឯកឧត្ដម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានធ្វើការកោតសរសើរចំពោះការដឹកនាំ និងការអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងអង្គភាព ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ នានានៅក្នុងមណ្ឌល។ 

ឯកឧត្ដម នាយឧត្តមសេនីយ៍ យន្ត មីន បានបន្តទៀតថា សង្គ្រាមកន្លងទៅបានធ្វើអោយបងប្អូនទាំងអស់គ្នាធ្លាក់ខ្លួនពិការ រហូតមកដល់សព្វថ្ងៃនេះ។ តែទោះបីជាយ៉ាងណា ក្រោយបានទទួលសន្តិភាពពេញលេញ ភាគរយ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន មិនបានបោះបង់ចោលបងប្អូន ដែលបានបូជាឈាមស្រស់ និងសាច់ស្រស់ក្នុងសមភូមិនោះឡើយ សម្តេចតេជោ តែងតែនឹករលឹក និងគិតគូរ ឧបត្ថម្ភជារឿយៗដល់បងប្អូនដែលជាកងកម្លាំង និងអតីតយុទ្ធជនគ្រប់ៗគ្នា ។



ជាមួយគ្នានេះឯកឧត្ដម នាយឧត្តមសេនីយ៍ យន្ត មីន ក៌បានប្រគល់ថវិការ ៣លានរៀល មី៣០កេស ស៊ីម៉ងត៍ ១០តោនគ្រួសារយោធិនពិការនៅមណ្ឌលយោធិនពិការ៣១៧ភ្នំឆ័ត្រ ថវិការ២លាន២០ម៉ឺនរៀលជូនបន្ថែម ១០០០ដុល្លា ស៊ីម៉ងត៍ ១០តោន សម្រាប់កសាងវិហាផងដែរ៕








Powered by Blogger.